ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ។ នេះបើយោងតាមលិខិតចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ អនុប្រធានគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃ១ សីហា ។
គួរឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាម ។
លោក ហ៊ុន ម៉ានិត បច្ចុប្បន្ន ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ។ ក្រៅពីនោះ លោកក៏បានកាន់តំណែងជាច្រើនផងដែរ ដូចជា ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិ , អនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា , អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងនាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ៕