ព័ត៌មានអន្តរជាតិ

លោក Xi Jinping៖ ជានិច្ចកាល កងទ័ពចិន តែងតែជាកម្លាំងដ៏រឹងមាំ ក្នុងការរក្សាសន្តិភាពពិភពលោក

ក្នុងការអនុវត្តជាយូរអង្វែង កងទ័ពប្រជាជនចិនបានវិវឌ្ឍរីកចម្រើន ក្រោមទង់របស់បក្ស បង្កើតបានពីគោលការណ៍កសាង និងគ្រប់គ្រងកងទ័ព បង្កើតយុទ្ធសាស្ត្រ សម្រាប់សង្គ្រាមប្រជាជន និងបណ្តុះនូវប្រពៃណីដ៏រុងរឿង និងឥរិយាបទការងារដ៏ល្អប្រសើរ។

កងទ័ពប្រជាជនចិនបានដេីរឆ្ពោះពីជ័យម្នះទៅកាន់ជ័យជម្នះបង្ហាញពីកម្លាំងដ៏អស្ចារ្យនៃការដឹកនាំរបស់បក្សកុម្មុយនីស្តតចិន កម្លាំងដ៏អស្ចារ្យនៃឧត្តមគតិ និងជំនឿ កម្លាំងដ៏អស្ចារ្យនៃកំណែទម្រង់ និងការឆ្នៃប្រឌិតថ្មី ថាមពលដ៏អស្ចារ្យនៃស្មារតីប្រយុទ្ធ កម្លាំងដ៏អស្ចារ្យនៃ វិន័យបដិវត្តន៍ និងកម្លាំងដ៏អស្ចារ្យនៃសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន។ 

ប្រវត្តិសាស្ត្របានប្រាប់យើងថា “គណបក្សបញ្ជាកាំភ្លើង”គឺជាការធានាជាមូលដ្ឋាន សម្រាប់រក្សាសារជាតិ និងវត្ថុបំណងរបស់កងទ័ពប្រជាជន។ នេះគឺជាការពិតដែលមិនអាចកែប្រែបាន ដែលបក្សរបស់យើងបានសម្រេចបាន ក្នុងការតស៊ូប្រយុទ្ធ។ ឧត្តមគតិ និងជំនឿដ៏ខ្ពង់ខ្ពស់គឺជាកម្លាំងស្មារតីសម្រាប់កងទ័ព ប្រជាជនឆ្ពោះទៅមុខដោយក្លាហាន។ កំណែទម្រង់ និងការឆ្នៃប្រឌិតថ្មី ការអភិវឌ្ឍតាមសម័យកាល គឺជាផ្លូវសម្រាប់ការអភិវឌ្ឍជាបន្តបន្ទាប់ នៃកងទ័ពប្រជាជន។ សង្គ្រាមមិនត្រឹមតែជាការប្រកួតប្រជែង ផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកួតប្រជែង ខាងស្មារតីផងដែរ។ ការបង្កេីនវិន័យរបស់កងទ័ព ការធ្វេីបដិវត្តន៍នឹងបានជោគជ័យ។   មានតែប្រជាជនរួបរួមគ្នា គោលបំណងប្រជាជនដូចគ្នា និងកម្លាំងប្រជានជនប្រមូលផ្ដុំគ្នានោះ ទេីបកងទ័ពប្រជាជនចិនអាចដេីរឆ្ពោះទៅមុខរហូត ដោយទទួលជោគជ័យ និងគ្មានសត្រូវ។ 

ជានិច្ចកាល ប្រទេសចិន តែងតែជាស្ថាបនិតសន្តិភាពពិភពលោក ជាអ្នករួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិ។ កងទ័ពចិនតែងតែជាកម្លាំងដ៏រឹងមាំ ក្នុងការរក្សាសន្តិភាពពិភពលោក។ ដូចជានិច្ចកាល កងទ័ពចិននឹងបន្តធ្វេីផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ ដូចពេលមុនៗ ដេីម្បីរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម ផ្នែកសន្តិសុខពិភពលោក អនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវ និងកាតព្វកិច្ចដែលសមស្របនឹងឋានៈអន្តរជាតិ របស់ប្រទេសចិន និងរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសហគមន៍ វាសនារួមរបស់មនុស្សជាតិ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top