ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍រដ្ឋមន្រ្តីការបរទេស ទាំងអស់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ នៅកម្ពុជា

ភ្នំពេញ ៖ កម្ពុជា ស្វាគមន៍ដ៏កក់ក្តៅដល់រដ្ឋមន្រ្តីការបរទេសទាំងអស់ បានអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ( 55th ASEAN Foreign Ministers’ Meeting- AMM) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅកម្ពុជា នាពេលនេះ។ នេះជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

តាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរដ្ឋមន្រ្តីការបរទេសទាំងអស់ រួចរួមមាន ៖១-Dr. Adaljiza Albertina Xavier Reis Magno រដ្ឋមន្រ្តីក្រសួងការបរទេសទីម័រខាងកើត, ២-Nikos Dendias រដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសក្រិក, ៣-H.E Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន, ៤-H.E Erywan Yusof រដ្ឋមន្រ្តីក្រសួងការបរទេសទី២ នៃប្រទេសព្រុយណេ និងលោកជំទាវ, ៥-H.E Bui Thanh Son រដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម, ៦-H.E Retno L.P. Marsudi រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី, ៧-H.E Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសឹង្ហបូរី, ៨-H.E Don Pramudwinai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃរាជាណាចក្រថៃឡងដ៏ និងលោកជំទាវ, ៩-H.E Saleumxay Kommasith រដ្ឋមន្ត្រីការបរទេសឡាវ និងលោកជំទាវ, ១០-H.E Dato’ Sri Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី និង១១-H.E Wang Yi រដ្ឋមន្រ្តីការបរទេសចិន។ នៅមានរដ្ឋមន្រ្តីការបរទេសនៃប្រទេសមួយចំនួនទៀតនឹងមកដល់កម្ពុជាជាបន្តបន្ទាប់៕

To Top