នយោបាយ

សម្ដេចតេជោ ៖ អាស៊ាន កំពុងធ្វើការយ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា អាស៊ាន បាននិងកំពុងធ្វើការ យ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ដោយអនុលោម តាមច្បាប់អន្តរជាតិ ។

ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៣ សីហា សម្តេចតេជោ មានប្រសាសន៍ថា ឆ្នាំនេះខួបទី២០ឆ្នាំ នៃសេចក្ដីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្តាភាគី នៅសមុទ្រចិនខាងត្បូង (DOC) ដែលជាឯកសារ ដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនង រវាងគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ នៅសមុទ្រចិនខាងត្បូង ។

សម្ដេចតេជោប្រធានអាស៊ានបញ្ជាក់ថា «យើងក៏បាននិងកំពុងធ្វើការយ៉ាងស្វិតស្វាញផងដែរ ដើម្បីបញ្ចប់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ដោយអនុលោមតាមច្បាប់អន្តរជាតិ ដូចជា អនុសញ្ញាសហប្រជាជាតិស្តីពី ច្បាប់សមុទ្រ (UNCLOS) ផងដែរ»

To Top