តាមដំណឹងបានឱ្យដឹងថា កងទ័ពរំដោះប្រជាជនចិន នឹងរៀបចំការបាញ់រយៈចម្ងាយឆ្ងាយ និងការបាញ់សាកល្បង មីស៊ីលធម្មតា នៅជុំវិញកោះតៃវ៉ាន់ នាពេលខាងមុខនេះ ។
អ្នកនាំពាក្យ នៃយុទ្ធភូមិភាគខាងកើតបានថ្លែងថា នៅរសៀលថ្ងៃទី ៤ ខែសីហា កងរ៉ុក្កែត នៃយុទ្ធភូមិភាគខាងកើត នៃកងទ័ពរំដោះប្រជាជនចិន បានធ្វើការវាយប្រហារ តាមគោលដៅជាច្រើន នៅលំហសមុទ្រតៃវ៉ាន់ គ្រាប់មីស៊ីល បានបាញ់ចំគោលដៅទាំងអស់ ។
ភារកិច្ចសមយុទ្ធបាញ់គ្រាប់ ពិតបានបញ្ចប់ដោយជោគជ័យ និងដកការគ្រប់គ្រង ចំពោះដែនសមុទ្រ និងដែនអាកាសពាក់ព័ន្ធ ៕