ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ប្រសិនបើបញ្ហានុយក្លេអ៊ែ ត្រូវគេប្តឹងទៅយូអិន អ៊ីរ៉ង់នឹងដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រសិនបើពាក្យបណ្ដឹង ស្តីពីនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេបញ្ជូនទៅក្រុម ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ អ៊ីរ៉ង់នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងមិនសាយភាយអាវុធ NPT។

យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន ផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ ឈ្មោះ IRNA បានឲ្យដឹងថា លោក Mohammad Javad Zarif ត្រូវបានគេដកស្រង់សម្តីយ៉ាងដូច្នេះថា “ប្រសិនបើអឺរ៉ុប នៅតែបន្តអាកប្បកិរិយាមិនសមរម្យរបស់ពួកគេ ឬក៏បញ្ជូនពាក្យបណ្ដឹងប្តឹងអ៊ីរ៉ង់ ទៅក្រុមប្រឹក្សាសន្តិសុខនោះយើងនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀង NPT”។

គួរបញ្ជាក់ថា សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែ ដែលជាទូទៅគេស្គាល់ថា សន្ធិសញ្ញាមិនរីកសាយភាយអាវុធ ហៅកាត់ថា NPT នោះ គឺជាសន្ធិសញ្ញាអន្តរជាតិមួយ ដែលមានគោលបំណងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែ និងបច្ចេកវិទ្យាអាវុធ ដើម្បីលើកម្ពស់សហប្រតិបត្តិការ ក្នុងដំណើរប្រើប្រាស់ថាមពលនុយក្លេអ៊ែដោយសន្តិភាព៕

ប្រែសម្រួល៖ ប៉ាង កុង

To Top