ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ត្រៀមមេធាវី ប្តឹងអ្នកដែលបង្កើតគណនីហ្វេសប៊ុក លោកស្រីក្លែងក្លាយ

បរទេស៖ មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានដាក់ពាក្យបណ្តឹងទៅប៉ូលីសបន្ទាប់ ពីឈ្មោះរបស់លោកស្រី ត្រូវបានប្រើដើម្បីចុះ ឈ្មោះគណនីហ្វេសប៊ុកក្លែងក្លាយជាច្រើន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រីយីងឡាក់ បាននិយាយកាលពីថ្ងៃច័ន្ទថា ទំព័រហ្វេសប៊ុក ជាច្រើនដែលមានឈ្មោះថា“ យីងឡាក់ស៊ីណាវ៉ាត្រា” គឺមិនពិតទេ។

ប្អូនស្រីរបស់អតីតនាយករដ្ឋមន្រ្តី គឺលោកថាក់ស៊ីន បានបង្ហោះការព្រមាននៅលើគណនីហ្វេសប៊ុកពិតរបស់លោកស្រី ហើយប្តេជ្ញាថា នឹងចាត់វិធាន ការតាមផ្លូវច្បាប់ចំពោះអ្នកដែល នៅពីក្រោយអ្នកបង្កើតគណនី ក្លែងក្លាយទាំងនោះ។

លោកស្រី យីងឡាក់ បានសរសេរថា“ ខ្ញុំមានមេធាវីរបស់ខ្ញុំប្តឹងទៅប៉ូលីស ឲ្យ ចាប់ផ្តើមស៊ើបអង្កេតលើការធ្វើខុស” ។ ការសរសេរថាលោកស្រីយីងឡាក់ ក៏ជាជនរត់គេចខ្លួនម្នាក់ដែលបានភៀសខ្លួន កាលពីខែកញ្ញាឆ្នាំ ២០១៧ ដើម្បីគេចពីសាលក្រមរបស់តុលាការ លើគម្រោងសន្យាទិញស្រូវ ដែលលោកស្រីត្រូវបានកាត់ទោសកំបាំង មុខនិងត្រូវជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top