ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ គ្រោងបញ្ចូនកងទ័ព ទៅច្រកសមុទ្រហូម៉ូស​ ប៉ុន្ដែនឹងប្រតិបត្ដិការដោយឯករាជ​ និងមិនចូលរួមជាមួយអាមេរិក

សេអ៊ូល៖​ ក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃអង្គារនេះថាប្រទេសកូរ៉េខាងត្បូង​ នឹងបញ្ជូនកងទ័ពទៅកាន់ច្រក សមុទ្រហូម៉ូស​ ដោយពង្រីកតំបន់ប្រតិបត្តិការ របស់អង្គភាពប្រឆាំងការលួចចម្លងរបស់ខ្លួន​ ដែលបានដាក់ពង្រាយនៅក្បែរនោះ​ ដើម្បីជួយការពារផ្លូវទឹកយុទ្ធសាស្ត្រ។

ប៉ុន្តែក្រសួងនឹងមិនចូលរួម ជាមួយក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ​ ហេីយនឹងបើកប្រតិបត្តិការ ដោយឯករាជ្យបើតាមការពិចារណាលើ ទំនាក់ទំនងរបស់ខ្លួន ជាមួយអ៊ីរ៉ង់។

ចំពេលមានភាពតានតឹង ជាមួយអ៊ីរ៉ង់សហរដ្ឋអាមេរិក​ បានស្នើសុំឱ្យកូរ៉េខាងត្បូង​ និងសម្ព័ន្ធមិត្តដទៃទៀតចូលរួម ក្នុងសម្ព័ន្ធយោធា​ ដើម្បីការពារដែនទឹកហើយទីក្រុងសេអ៊ូល​ បានឲ្យដឹងថាខ្លួនកំពុងថ្លឹងថ្លែងនូវជម្រើសចម្រុះ​ ដើម្បីដើរតួ៕

ដោយ​ ឈូក​ បូរ៉ា

To Top