ខាងក្រោមនេះ ជាការដកស្រង់ ពីអត្ថបទរបស់កាសែតទ្បឺម៉ុងរបស់បារាំង ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ដែលលោក ស៊ាន វិសុទ្ធ អតីតប្រធានរដ្ឋបាល នៃសាលាក្តីខ្មែរក្រហម បានយកមកបង្ហាញ។
ប្រទេសចិនធ្វើខ្លួនជាដៃគូមិនអាចខ្វះបាន និងមានសារប្រយោជន៍ ចំពោះប្រទេសមីយ៉ាន់ម៉ា។
ឆ្លៀតឱកាស ដែលប្រទេសជិតខាងខ្លួនមីយ៉ាន់ម៉ា ស្ថិតនៅក្នុងភាពឯកា ដោយសាររឿង ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ក្រុងប៉េកាំង ពង្រីកសហប្រតិបត្តិការក្នុងក្របខណ្ឌ «ផ្លូវសូត្រថ្មី»។
ទោះបីជាត្រូវថ្កោលទោស ដោយប្រទេសលោកខាងលិច រឿងធ្វើបាបរ៉ូហ៊ីងយ៉ាក្នុងឆ្នាំ២០១៧ និងចោទថា ប្រល័យពូជសាសន៍ ដោយអង្គការសហប្រជាជាតិ (អ ស ប) ប្រទេសមីយ៉ាន់ម៉ា នៅតែមានសម្ព័ន្ធមិត្តដ៏មានទម្ងន់មួយគឺចិន។
លោកប្រធានាធិបតី ស៊ី ជីនពីង ទើបបានធ្វើទស្សនកិច្ចពីរថ្ងៃ (១៧និង១៨មករា២០២០) ដែលជាទស្សនកិច្ចលើកទី១ របស់ប្រមុខរដ្ឋចិន ចាប់ពីឆ្នាំ២០០១មក ហើយលោក ស៊ី ក៏បានលើកទ្បើងពី «ភាពអយុត្តិធម៌និងអសមភាព» ក្នុងទំនាក់ទំនងអន្តរជាតិ នៅពេលដែលតុលាការ ព្រហ្មទណ្ឌអន្តរជាតិប្រកាសថានឹង «ចាត់វិធានការបន្ទាន់» ចំពោះមីយ៉ាន់ម៉ា។
ក្នុងឋានៈជាដៃគូសំខាន់មួយ របស់មីយ៉ាន់ម៉ា ដែលនៅជិតខាងឥណ្ឌាដែរនោះ ចិនចង់កសាងរចនាសម្ព័ន្ធ ដែលអាចតភ្ជាប់ទៅសមុទ្រឥណ្ឌា ដោយមិនបាច់ ឆ្លងកាត់ច្រកសមុទ្រម៉ាទ្បាកា ដែលលោកស៊ីហៅថាជា «អាទិភាពនៃអាទិភាព» និងជាកំណាត់ផ្លូវដ៏សំខាន់មួយ នៃ«ផ្លូវសូត្រថ្មី» ។ ក្នុងពេលទស្សនកិច្ចនោះលោក ស៊ី និងលោកស្រី អ៊ួង សានស៊ូជី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៣៣ ដែលសេចក្តីលម្អិត មិនត្រូវគេប្រាប់ឲ្យដឹង។
តើលោកខាងលិចចង់ឲ្យកម្ពុជា ក្លាយទៅជាមីយ៉ាន់ម៉ាដែរ ឬអី ដោយគំរាមដក EBA និង GSP នោះ?៕