ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអំណរអរគុណ ចំពោះប្រជាពលរដ្ឋ ដែលជាជនរួមឈាម បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុសន្តិភាពជាតិ ។
តាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា សន្តិភាពដែលកម្ពុជា ខិតខំរកបានដោយ លំបាកបំផុត ហើយដែលបានថែរក្សា ជាយូរមកហើយ គឺត្រូវតែការពារ ឲ្យនៅឋិតថេរគង់វង្សយូរអង្វែង។
សម្ដេចបន្តថា “អរគុណបងប្អូនជនរួមឈាម ទំាងអស់គ្នា ដែលបានលះបង់គ្រប់យ៉ាង ដើម្បីបុព្វហេតុសន្តិភាព” ៕ ដោយ៖ធី លីថូ