ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះ ០,២ភាគរយ រយៈពេល ២០ថ្ងៃដំបូងនៃខែមករា

សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃអង្គារនេះថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ ០,២ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមករា ដែលជាអត្រាធ្លាក់ចុះទាបបំផុតក្នុងមួយឆ្នាំ ដោយសារតែការនាំចេញ គ្រឿងអេឡិចត្រូនិចនៅក្រៅប្រទេស បានស្ទុះងើបឡើងវិញ។

យោងតាមសេវាកម្មគយកូរ៉េ បានឱ្យដឹងថា ការនាំចេញរបស់ប្រទេសនេះ មានចំនួន ២៥,៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១ ដល់ ២០ ខែមករា ពោលគឺធ្លាក់ចុះ ៤០ លានដុល្លារ បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមទិន្នន័យបានបង្ហាញថា អត្រានៃការធ្លាក់ចុះ គឺតិចជាងការធ្លាក់ចុះ ២ ភាគរយ ក្នុងរយៈពេលពីថ្ងៃទី០១ ដល់ ២០ ខែធ្នូ ឆ្នាំកន្លងទៅ។ តាមរយៈផលិតផលការនាំចេញអេឡិចត្រូនិច និងឥន្ធនៈគីមីបានកើនឡើង ៨,៧ ភាគរយនិង ១៩,៣ ភាគរយរៀងៗខ្លួន៕ ដោយ៖ ឈូក បូរ៉ា

To Top