សេអ៊ូល៖ លោក Chung Euisun អនុប្រធានប្រតិបត្តិ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយគ្រុប បានស្នើនូវតម្រូវការចំនួន ៣ ដើម្បីសម្រេចបាននូវសង្គមមួយ ដែលដើរដោយថាមពលអ៊ីដ្រូសែន ក្នុងអំឡុងពេលប្រជុំអាជីវកម្មសកល នៅទីក្រុងប៉ារីស។
នៅក្នុងការប្រជុំទូទៅ របស់ក្រុមប្រឹក្សាអ៊ីដ្រូសែន នៅថ្ងៃទី ២០ ខែមករា (ម៉ោងក្នុងតំបន់) អនុប្រធានប្រតិបត្ដិរូបនេះ បានស្នើនូវវិធីសាស្ត្រសំខាន់ៗចំនួន ៣ ដើម្បីជំរុញការប្រើប្រាស់អ៊ីដ្រូសែន ជាថាមពលជំនួស។
ក្នុង ៣ចំណុចនេះគឺ៖ ការកាត់បន្ថយថ្លៃដើម តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធ ការបង្កើនការយល់ដឹងជាសាធារណៈ អំពីថាមពលជំនួស និងគុណប្រយោជន៍របស់វា និងការបង្កើតប្រព័ន្ធ ដែលធានានូវសុវត្ថិភាពប្រភពថាមពល៕ ដោយ៖ ឈូក បូរ៉ា