បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះបានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសអ៊ីស្រាអ៊ែលបានឈានទៅដល់ ការចាប់ខ្លួនបានជនសង្ស័យម្នាក់ហើយ នៅក្នុងហេតុការណ៍បាញ់ប្រហារ លើរថយន្តក្រុងមួយក្បែរទៅនឹងទីក្រុងយេរូសាឡឹម ដែលបណ្តាលឲ្យមានអ្នករងរបួសកើនឡើងដល់ទៅ ៨នាក់ ដែលក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់និងជនជាតិអាមេរិកជាច្រើននាក់ផងដែរ។
អ្នកនាំពាក្យរបស់ប៉ូលីសអ៊ីស្រាអ៊ែល បាននិយាយបែបនេះថា៖ភេវរករពេលនេះគឺស្ថិតនៅក្នុងដៃ របស់ពួកយើងហើយបន្ទាប់ពីហេតុការណ៍បានកើតឡើង អស់រយៈពេលជាច្រើនម៉ោងនៅកន្លែង
ទីតាំងគោរពសាសនា របស់ជនជាតិជ្វីហ្វមួយកន្លែងមិនឆ្ងាយពីតំបន់ Western Wall។
ស្ថានទូតអាមេរិកប្រចាំ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានអះអាងថាពលរដ្ឋរបស់ខ្លួនជាច្រើននាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងគ្រោះប៉ុន្តែមិនបានបញ្ជាក់ ព័ត៌មានលំអិតឬពីស្ថានភាពនៃការរងរបួសឡើយ។
គួរឲ្យដឹងដែរថា ជនបង្កហេតុ បានធ្វើការបាញ់រះទៅលើរថយន្តក្រុងសាធារណៈក្បែរ ទៅនឹងច្រកចូលទីក្រុងចាស់ Zion ហើយបានរត់គេចខ្លួនជាច្រើនម៉ោង មុនពេលដែលត្រូវបានចាប់ខ្លួនដោយ
ក្រុមប៉ូលីសនិងមិនទាន់ ត្រូវបានបង្ហាញព័ត៌មានលំអិត ឬអត្តសញ្ញាណនៅឡើយ៕
ប្រែសម្រួល៖ ស៊ុន លី