ព័ត៌មានអន្តរជាតិ

មើលពីលើផ្កាយរណប អំពីការប្រែប្រួល ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទន្លេលឿង និងទន្លេយ៉ង់សេ របស់ប្រទេសចិន

ទន្លេលឿងនិងទន្លេយ៉ង់សេ សុទ្ធតែជាទន្លេមាតា របស់ប្រជាជាតិចិន ។ ការអភិរក្សទន្លេមាតា តែងតែជាការព្រួយបារម្ភ របស់លោក Xi Jinping មេដឹកនាំកំពូលចិន ជាប់រហូតមក ។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទន្លេលឿង បាននិងកំពុងបង្កើនបរិស្ថាន បៃតងជាបន្តបន្ទាប់ កែលម្អអេកូបរិស្ថាន ក៏ដូចជាគ្រប់គ្រងដីខ្សាច់ និងធ្វើឱ្យទំហំគ្របដណ្តប់ ដោយដើមឈើនិងស្មៅ បានកើនឡើងយ៉ាងខ្លាំង ។ ក្នុងរយៈពេល១០ ឆ្នាំកន្លងមក ទំហំផ្ទៃដីដែលមានស្ថានភាព បាត់បង់ទឹកដី នៃទន្លេលឿង គឺស្មើនឹងទំហំផ្ទៃដីជាងបួនដង នៃទីក្រុងស៊ាងហៃ ចំណែកឯទន្លេយ៉ង់សេវិញ បាននិងកំពុងបង្កើន សមត្ថភាពគ្រប់គ្រងការបំពុល ឆ្លងតាមរយៈការកាត់បន្ថយប្រភពបំពុល និង បង្កើនសមត្ថភាព ប្រព្រឹត្តិកម្មទឹកស្អុយក្នុងទីក្រុង បច្ចុប្បន្ននេះបានសម្រេច បានជាមូលដ្ឋាន ឱ្យទឹកទន្លេមានគុណភាពល្អ នៅតំបន់ តាមបណ្តោយទន្លេទាំងមូល ។

ពណ៌បៃតងផ្នែកអេកូឡូស៊ី ដែលកំពុងកើនឡើង ជាបន្តបន្ទាប់បានទប់ជាប់ទឹកដី កាន់តែច្រើននៃតំបន់ តាមបណ្តោយទន្លេលឿង ជារៀងរាល់ឆ្នាំ បរិមាណដីភក់ដែលត្រូវបង្ហូរ ទៅក្នុងទន្លេលឿង ត្រូវបានកាត់បន្ថយគិត ជាមធ្យមពី ៣០០ ដល់ ៥០០លានតោន ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ការអភិរក្សការបាត់បង់ទឹកដី នៅតំបន់តាមបណ្តោយ ទន្លេលឿងមានផ្ទៃដី ២ ម៉ឺន ៦ ពាន់ ៨ រយគីឡូម៉ែត្រ ការ៉េ ដែលស្មើនឹងទំហំផ្ទៃដីជាងបួនដង នៃទីក្រុងសៀងហៃ របស់ប្រទេសចិន ។

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទន្លេយ៉ង់សេបាននិង កំពុងបង្កើនសមត្ថភាព ក្នុងការគ្រប់គ្រងការបំពុល ហើយសម្រេច បានជាមូលដ្ឋាន ឱ្យទឹលទន្លេមានគុណភាពល្អ នៅតំបន់តាមបណ្តោយទន្លេទាំងមូល ។ តើមូលហេតុដែលបណ្តាល ឱ្យមានការប្រែប្រួលជាអ្វី ?

មូលហេតុទី១ ៖ កាត់បន្ថយប្រភពបំពុល នៃតំបន់តាមបណ្តោយ ទន្លេយ៉ង់សេ ។
មូលហេតុទី២ ៖ សមត្ថភាពប្រព្រឹត្តិកម្មទឹកស្អុយ ក្នុងទីក្រុងត្រូវបានលើក កម្ពស់យ៉ាងខ្លាំង ។

នាពេលបច្ចុប្បន្ននេះ ទន្លេយ៉ង់សេ សម្រេចបានជាមូលដ្ឋានឱ្យទឹកទន្លេ មានគុណភាពល្អនៅតំបន់ តាមបណ្តោយទន្លេទាំងមូល ហេតុនេះហើយ ត្រើយទាំងសងខាងតាមដងទន្លេ បានក្លាយជាទីកន្លែងដ៏ល្អ សម្រាប់អ្នកក្រុងទៅទស្សនាកម្សាន្ត ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top