ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក តេស្តឃើញវិជ្ជមានកូវីដសាជាថ្មី

បរទេស៖លោករដ្ឋមន្ត្រី ក្រសួងការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃចន្ទបានធ្វើការតេស្ត រកឃើញវិជ្ជមានកូវីដ នៅក្នុងពេលដែលលោក បានធ្វើដំណើរមកដល់ការិយាល័យហើយ ដោយអក្ការៈស្រាលប៉ុណ្ណោះ។

បុរសវ័យ៦៩ឆ្នាំរូបនេះ ធ្លាប់បានជាសះស្បើយ ពីវិរុសកូវីដម្តងហើយ កាលពីខែមករាកន្លងមក បន្ទាប់ពីបានទទួលវ៉ាក់សាំងចំនួន ២ដង និងវ៉ាក់សាំងជម្រុញ ចំនួន២ដងផ្សេងទៀត។

លោក Austin បានធ្វើការថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទដដែលនេះ ដើម្បីបញ្ជាក់អំពីតេស្តវិជ្ជមានកូវីដ និងដោយបានបញ្ជាក់ទៀតថា៖ ដោយសារតែកាលពីខែមករា ក្រុមគ្រូពេទ្យបានប្រាប់ឲ្យខ្ញុំទទួលយកវ៉ាកសាំង ឲ្យបានពេញលេញ បូកទាំងវ៉ាក់សាំងជម្រុញផង ហេតុដូចនេះទើបធ្វើឲ្យខ្ញុំ នៅពេលនេះមានអក្ការៈកម្រិតស្រាលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top