ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថា FBI បានរឹបអូស លិខិតឆ្លងដែនរបស់គាត់

បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទម្សិលមិញនេះ បានអះអាងថា ភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក FBI បានធ្វើការរឹបអូស យកលិខិតឆ្លងដែនរបស់គាត់ នៅអំឡុងពេលប្រតិបត្តិការ ចូលទៅដល់គេហដ្ឋាន កាលពីពេលកន្លងមក។

លោក Trump ដែលក្រោយមក បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះប្រតិបត្តិការនេះ ដោយលើកឡើងថា ជាការបៀតបៀនបែបនយោបាយ ហើយបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមអ្នកកាសែត The Fox News ទៀតថា FBI អាចធ្វើអ្វីបានទាំងអស់ ប្រសិនបើពួកគេចង់ធ្វើ នៅអំឡុងពេលប្រតិបត្តិការនេះ។

រំលឹកដែរថាគេហដ្ឋានរបស់លោក Trump ដែលមានឈ្មោះថា Mar-a-Lago នៅឯឆ្នេរសមុទ្រនៃរដ្ឋហ្វ្លរីដា ត្រូវបានរងការចូលឆ្មក់ ដោយក្រុម FBI កាលពីថ្ងៃចន្ទសប្តាហ៍កន្លងទៅ ហើយក្នុងនោះក្រៅតែពីលិខិតឆ្លងដែន FBI ក៏បានប្រមូលយកប្រអប់ ដែលមានដាក់ទៅដោយ ឧបករណ៍មួយចំនួនទៀត របស់លោកផងដែរ ដោយចោទប្រកាន់ថាឯកសារមួយចំនួន នៅក្នុងប្រអប់ជាឯកសារដែលពាក់ព័ន្ធ ទៅនឹងអាវុធនុយក្លេអ៊ែរទៀតផង៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top