រសៀលថ្ងៃទី១៦ ខែសីហា លោកXi Jinpingប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅសារមន្ទីរ រំលឹកសមរភូមិLiaoshen និងឧទ្យានជាតិDonghu នៅក្រុងJinzhou ខេត្តLiaoning ដើម្បីរំលឹកប្រវត្តិសាស្ត្រ សង្គ្រាមរំដោះតំបន់ ភាគខាងជើងចិន និង សមរភូមិ Liaoshen ហើយស្តាប់ របាយការណ៍ ការងារបង្ការ ទឹកជំនន់នៅខេត្ត Liaoning និងស្ថានការណ៍កែលម្អ និង អភិរក្សបរិស្ថាន អេកូឡូស៊ីក្នុងតំបន់ ព្រមទាំងផ្តល់ អនុសាសន៍សំខាន់ ដល់ការងារបង្ការទឹកជំនន់ និងលើកកម្ពស់សមត្ថភាពបង្ការ និងទប់ទល់គ្រោះមហន្តរាយ ៕
វិទ្យុមិត្តភាពកម្ពុជាចិន