ព័ត៌មានអន្តរជាតិ

យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ត្រូវបានបាញ់ធ្លាក់ក្បែរអាកាសយានដ្ឋាន Crimea

បរទេស៖ អភិបាលក្រុង Sevastopol ជាទីក្រុងធំបំផុតរបស់តំបន់ Crimea បានធ្វើការរាយការណ៍ថា យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួនមួយគ្រឿង ត្រូវបានបាញ់ធ្លាក់ក្បែរទៅនឹង ប្រព័ន្ធការពារអាកាសនៅ ចំណុចទីតាំងអាកាសយានដ្ឋាន ដ៏សំខាន់មួយរបស់ខ្លួន។

លោក Mikhail Razvozzhaev បានបង្ហោះសារនៅលើបណ្តាញ Telegram របស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍
ថា ទិន្នន័យដំបូងដែលទទួលបាន គឺយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនត្រូវបានបាញ់ទំលាក់ ហើយគ្មានការប៉ះពាល់ដល់អាយុជីវិត ឬការខូចខាតណាមួយនៅផ្ទាល់ដីឡើយ។

ទោះបីជាការប៉ុនប៉ង វាយប្រហារដោយដ្រូន របស់អ៊ុយក្រែនត្រូវបានបរាជ័យក្តីប៉ុន្តែ អភិបាលក្រុងរូបនេះបានបញ្ជាក់ថា ក្រុមអ្នកគាំទ្រអ៊ុយក្រែន នៅលើបណ្តាញសង្គមបាននាំគ្នា អបអរថាការវាយប្រហារមកលើតំបន់ Crimea បានទទួលជោគជ័យហើយលោកបានធ្វើការអំពាវនាវឲ្យពលរដ្ឋ ក្នុងតំបន់ Crimea រក្សាភាពស្ងប់ស្ងាត់និងរងចាំស្តាប់ តែព័ត៌មានដែលមានទំនុកចិត្តពីអជ្ញាធរប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top