ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បញ្ជូន កងទ័ព ទៅច្រកសមុទ្រ Hormuz

បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយថា ទីក្រុងសេអ៊ូល នឹងបញ្ជូនកងទ័ពរបស់ខ្លយន ទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីជួយការពារនាវាខ្លួន ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវទឹកនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងកូរ៉េខាងត្បូង បាននិយាយប្រាប់ថា អង្គភាពប្រយុទ្ធប្រឆាំងចោរសមុទ្រ ឈ្មោះ អង្គភាព Cheonghae Unit ដែលបានឈរជើងប្រចាំការជាស្រេច នៅឈូងសមុទ្រអាដេន ក្បែរប្រទេសសុម៉ាលី នឹងពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ទៅកាន់ឈូងសមុទ្រអូម៉ង់ និងឈូងសមុទ្រពែរ្ស។

យោងតាមក្រសួងការពារជាតិ កូរ៉េខាងត្បូង អង្គភាពប្រយុទ្ធប្រឆាំង ចោរសមុទ្រនោះ នឹងមិនប្រតិបត្តិការជាផ្នែក នៃកងកម្លាំងចម្រុះនោះទេ ប៉ុន្តែនឹងសហការជាមួយ អង្គភាពកសាងសន្តិសុខដែន សមុទ្រអន្តរជាតិដឹកនាំដោយ អាមេរិក ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសបារ៉ែន ដោយធ្វើការបញ្ជូនមន្ត្រីផ្នែកធ្វើទំនាក់ទំនងពីររូប សម្រាប់សហប្រតិបត្តិការ រួមបញ្ចូលទាំងការ ចែករំលែកព័ត៌មានគ្នា៕ ប្រែសម្រួល៖ប៉ាង កុង

To Top