ព័ត៌មានជាតិ

សម្តេច ស ខេង ៖ គេឲ្យឡើងធ្វើធំ ការពារពលរដ្ឋ មិនមែនការពារ ផលប្រយោជន៍ ខ្លួនទេ (វីដេអូ)

សម្តេច ស ខេង ៖ គេឲ្យឡើងធ្វើធំ ការពារពលរដ្ឋ មិនមែនការពារ ផលប្រយោជន៍ខ្លួនទេ

សម្តេច ស ខេង ៖ គេឲ្យឡើងធ្វើធំ ការពារពលរដ្ឋ មិនមែនការពារ ផលប្រយោជន៍ខ្លួនទេhttps://www.dap-news.com/national/2020/01/22/27193/

Posted by Dap_News_Website on Wednesday, January 22, 2020

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានថ្លែងទៅកាន់បណ្តាមន្រ្តីធំៗនៅកម្ពុជាថា ថ្នាក់ដឹកនាំចាត់តាំងឲ្យឡើងបុណ្យស័ក្តិ ដើម្បីទៅការពារផលប្រយោជន៍ជាតិ និងពលរដ្ឋ ប៉ុន្តែបើឡើង ធ្វើធំសម្រាប់តែទៅការពារផលប្រយោជន៍ផ្ទាល់ខ្លួនឯង មិនបាច់ឡើងទេ ។

ការថ្លែងសាររបស់សម្តេចបែបនេះ ក្រោយពីមានសកម្មភាព របស់អ្នកធំៗមួយចំនួន បានច្រើនបុណ្យស័ក្តិដែលខ្លួនមាន ទៅគៀបសង្កត់លើពលរដ្ឋ ដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួន ។

ក្នុងឱកាសចូលរួមបូកសរុបការងារ របស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ ផ្លូវគោកនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្តេច ស ខេង បានថ្លែងមិនសំដៅ ចំឈ្មោះមន្រ្តីណាម្នាក់ទេ អំពីការតម្លើងតួនាទី ឋាន្តរស័ក្តិដល់ មន្រ្តីដែលភាគច្រើនពួកគាត់មិនបាន ទៅការពារផលប្រយោជន៍ពលរដ្ឋ ។

សម្តេច ស ខេង បញ្ជាក់ថា “រដ្ឋមន្រ្តីយើងខ្លះគាត់ ខ្លាចបាត់សិទ្ធិបាត់អំណាចអីចឹងទៅ ។ ខ្ញុំថា យើងឡើងធ្វើធំហ្នឹង ។ ហើយគេឲ្យឡើងធ្វើធំ ដើម្បីការពារផល ប្រយោជន៍ប្រជាជន ចុះគ្រាន់តែឡើង មកការពារផល ប្រយោជន៍ខ្លួនឯង មិនបាច់ឡើងទេវី។ មែនតើ ឡើងមកគ្រាន់តែខ្លាចបាត់អំណាចខ្លួនឯង មិនបាច់ឡើង មិនបាច់ធ្វើទេ ធ្វើការពារជាតិ ការពារប្រជាពលរដ្ឋ អានុងជាភារកិច្ចរបស់យើង” ៕

To Top