ព័ត៌មានជាតិ

កម្មការិនី ដេសម្លៀកបំពាក់ វុណាមី ក្នុងស្រុកបាទី ៤៥នាក់ បន្តដួលសន្លប់ទៀត នៅព្រឹកនេះ

តាកែវ៖ ក្រុមកម្មករ កម្មការិនីរោងចក្រដេសម្លៀកបំពាក់ វុណាមី ដែលស្ថិតនៅក្នុងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ចំនួន៤៥នាក់បានបន្តដួលសម្លប់ជាបន្តបន្ទាប់ នៅព្រឹកថ្ងៃ ពុធ ទី ២២ ខែ មករា ឆ្នាំ ២០២០នេះ ។

លោក មូល វឹចឹត្រ អភិបាលរងខេត្តតាកែវ បានថ្លែងឲ្យដឹងថា កម្មកដែលដួលសន្លប់ ត្រូវបានបញ្ចូនទៅព្យាបាលនៅគ្លីនិកឯកជន និងមន្ទីរពេទ្យបង្អែកស្រុកបាទី ហើយមូលហេតុដែលនាំឲ្យកម្មករ បន្តដួលសន្លប់ គឺកាលពីម្សិលមិញមានកម្មការិនីមានផ្ទៃពោះម្នាក់ មានអាការៈទន់ដៃទន់ជើង កម្មករនៅជិតខាងក៏សែងចេញ ពេលនោះ កម្មករដទៃទៀតបានឃើញ មានការភិតភ័យ ក៏ចាប់ផ្តើមដួលសន្លប់ ជាបន្តបន្ទាប់គ្នាតែម្ដង។

លោកបន្តថា បន្ទាប់ពីមានកម្មករដួលសន្លប់ពីថ្ងៃជាប់គ្នានេះ រោងចក្រក៏ត្រូវអាជ្ញាធរ ប្រាប់ឲ្យផ្អាកសកម្មភាពផងដែរ ព្រោះដើម្បីកុំឲ្យមានកើតបញ្ហានេះ បន្តទៅទៀត៕

To Top