ដាម៉ាស់៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់ បានរាយការណ៍កាលពីយប់ថ្ងៃសុក្រថា ទាហានស៊ីរីរហូតដល់ ២៩១នាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្ នារវាងភាគីទាំងពីរ ចាប់តាំងពីដើមឆ្នាំនេះ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់រួមមានសមាជិក ១៣៦នាក់នៃក្រុមរដ្ឋឥស្លាម IS ដែលត្រូវបានសម្លាប់ដោយការវាយប្រហារ តាមអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់វាលខ្សាច់នៃខេត្ត Homs, Sweida, Hama, Raqqa Deir al-Zour និង Aleppo ប្រទេសស៊ីរី ។
ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានឲ្យដឹងថា ទាហានស៊ីរី ១៥៥ នាក់ និងអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារចំនួន ៥៧លើក និងការវាយឆ្មក់ដោយក្រុម IS នៅក្នុងតំបន់វាលខ្សាច់។
ក្រុម IS បានបាត់បង់តំបន់សំខាន់ៗ ក្នុងប្រទេសស៊ីរី ប៉ុន្តែសំណល់ នៃក្រុមនៅតែមាន នៅក្នុងតំបន់ វាលខ្សាច់របស់ប្រទេសនេះដដែល ដែលបណ្តាលឱ្យមានការវាយប្រហារ ជាញឹកញាប់លើទីតាំងយោធា និងយានជំនិះរបស់ស៊ីរី ៕ប្រែសម្រួល ឈូក បូរ៉ា