ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី២១ខែសីហា នេះ បានបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ចំនួន៣២នាក់ និងជាសះស្បើយចំនួន៣៨នាក់ ។
សូមជម្រាបថា គិតត្រឹមការប្រកាស របស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៤២៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,១៥២នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់ ៕