ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ សម្ដែងការព្រួយបារម្ភ ចំពោះការសម្រេចិត្ដ របស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនទ័ព ទៅច្រកសមុទ្រហូម៉ូស


តេអេរ៉ង់៖ មន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសអ៊ីរ៉ង់ បានសម្តែងការព្រួយបារម្ភអំពីការ សម្រេចចិត្តរបស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនកងទ័ពទៅកាន់ ច្រកសមុទ្រហូម៉ូស។

ក្រុងសេអ៊ូលបានប្រកាសនៅមុនថ្ងៃនោះថា ខ្លួននឹងបញ្ជូនកងទ័ពតាម ទំរង់នៃអង្គភាពប្រឆាំងនឹងចោរកម្ម តាមសមុទ្រ Cheonghae របស់ខ្លួនដែលកំពុងប្រតិបត្តិការ នៅឈូងសមុទ្រអាដេនចាប់ផ្តើម បេសកកម្មបន្ថែម ដើម្បីការពារផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ចេញពីប្រទេសអ៊ីរ៉ង់។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ ពីសហរដ្ឋអាមេរិក បានអំពាវនាវឱ្យសម្ព័ន្ធមិត្ត ចូលរួមក្នុងយុទ្ធនាការ របស់ខ្លួន ដើម្បីធានាសុវត្ថិភាផ្លូវទឹក ប៉ុន្តែកូរ៉េខាងត្បូង បានឲ្យដឹងថាអង្គភាព Cheonghae នឹងធ្វើបេសកកម្ម ដោយឯករាជ្យដោយមិនចូលរួមជាមួយក្រុមចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ៕

To Top