ព័ត៌មានអន្តរជាតិ

បក្សប្រឆាំង រុស្សីអំពាវនាវ ឲ្យមានបាតុកម្មធំមួយប្រឆាំងនឹង ផែនការធ្វើជា មេដឹកនាំមួយជីវិត របស់លោកពូទីន

នៅថ្ងៃអង្គារនេក្រុមបក្សប្រឆាំង នឹងរដ្ឋាភិបាលវិមានក្រមឡាំងរបស់រុស្ស៊ីបាន និយាយ ថាខ្លួនគ្រោងធ្វើបាតុកម្មដ៏ធំមួយនៅខែក្រោយ ប្រឆាំងនឹងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលបានស្នើឡើងរបស់ប្រធានាធិបតី ពូទីនដែលវានឹងក្លាយទៅ ថាសោរសម្រាប់លោកពូទីនក្នុងការគ្រប់គ្រងអំណាច អស់មួយជីវិត។

រំលឹកដែរថាកាលពីសប្តាហ៍មុន លោកពូទីនបានបង្ហាញពីការរុះរើប្រព័ន្ធនយោបាយ មួយដែលវានឹងអាចធ្វើឲ្យលោកឌីមីទ្រីមេដវេដេវលាលែង ពីតំណែងនាយករដ្ឋមន្រ្តីរួមជាមួយរដ្ឋាភិបាល របស់លោកផងដែរ។

ការផ្លាស់ប្តូររបស់លោកពូទីន លើកនេះគឺបាន ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលនឹងអាច បង្កើត អំណាចថ្មីនៅខាងក្រៅប្រធានាធិបតីហើយកំពុងត្រូវបានមនុស្សជាច្រើនមើលឃើញថា នឹងអាច ផ្តល់សិទ្ធិដល់បុរសអាយុ ៦៧ ឆ្នាំរូបនេះក្នុងការ បន្តកាន់អំណាចរបស់គាត់ដដែលទោះបីជា អាណត្តិ របស់គាត់នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៤ ៕

ប្រែសម្រួល៖ស៊ុនលី

To Top