ព័ត៌មានអន្តរជាតិ

គ្រោះទឹកជំនន់ភ្លាមៗ នៅភាគខាងកើត អាហ្វហ្គានីស្ថាន សម្លាប់មនុស្សតិច បំផុត២០នាក់

កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីបានលើកឡើងកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំង បានបង្កជាគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងខេត្ត Logar ភាគខាងកើត នៃប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់ មនុស្សយ៉ាងហោច ណាស់២០នាក់ និងបំផ្លាញផ្ទះសម្បែង ជាង៣.០០០ខ្នង ។
ការិយាល័យអភិបាល ខេត្តបានឲ្យដឹងថា ភ្លៀងបានបោកបក់តំបន់ជាច្រើន នៃខេត្តកាលពីថ្ងៃសៅរ៍ ដោយបានធ្វើឱ្យមនុស្សជាង៣០នាក់រងរបួស បន្ថែមពីលើអ្នកស្លាប់ ។

សេចក្តីថ្លែងការណ៍បានដាក់ថា ទឹកជំនន់ក៏បានបំផ្លាញព្រែករាប់សិប និងដីកសិកម្មប្រហែល៥.០០០ហិកតា ដែលជាចំការចំការ និងសត្វពាហនៈប្រហែល២.០០០ក្បាលផងដែរ ។

ប្រជាជនអាហ្វហ្គានីស្ថានជាច្រើននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅតំបន់ជនបទក្រីក្រ ដែលផ្ទះដែលសាងសង់មិនសូវបានល្អ ជារឿយៗប្រឈមនឹងហានិភ័យនៃការដួលរលំ ។

រដ្ឋាភិបាលខេត្តបានឲ្យដឹងថា កងកម្លាំងសន្តិសុខ និងអង្គការសប្បុរសធម៌ កំពុងជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព បន្ទាប់ពីផ្ទះ របស់ពួកគេត្រូវបានបំផ្លាញ ។

លោក Bilal Karimi អ្នកនាំពាក្យរដ្ឋាភិបាល នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយបានជំរុញឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយ ។

លោក Karimi បានលើកឡើងថា “យើងស្នើសុំជាបន្ទាន់ដល់សហគមន៍អន្តរជាតិ … ឱ្យរួមដៃជាមួយជនជាតិអាហ្វហ្គានីស្ថានក្នុងគ្រាដ៏លំបាកនេះ ហើយដើម្បីទុកការខិតខំប្រឹងប្រែង ដើម្បីជួយជនរងគ្រោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top