បរទេស៖ នៅថ្ងៃអង្គារនេះកូរ៉េខាងជើង បានប្រកាសថា សហរដ្ឋអាមេរិកបានព្រងើយកន្តើយ នឹងពេលវេលាកំណត់ នៃកិច្ចចរចានុយក្លេអ៊ែរ ដែលខ្លួនបានដាក់ នាពេលកន្លងមក ហើយមកដល់ពេលនេះ ខ្លួនគឺលែងមានអារម្មណ៍ល្អ ជាមួយនឹង ការប្តេជ្ញាចិត្តរបស់ខ្លួនទៀតហើយ ដែលរួមមានការបញ្ឈប់ កន្លែងសាកល្បងនុយក្លេអ៊ែរ និងការបាញ់សាកល្បង មីស៊ីលផ្លោង ឆ្លងទ្វីប និងអាចស្វែងរកវិធីថ្មី ដើម្បីធ្វើការងារ ជាមួយនឹងអាមេរិក។
រំលឹកដែរថាមេដឹកនាំ កូរ៉េខាងជើងគីមជុងអ៊ុន បានកំណត់ពេលវេលា ចុងឆ្នាំ២០១៩ សម្រាប់កិច្ចពិភាក្សា អំពីការរំសាយ អាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក ហើយជាការឆ្លើយតប ទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Robert O’Brien នាគ្រានោះបានត្រឹម និយាយថា សហរដ្ឋអាមេរិក បានបើកចន្លោះដើម្បីទំនាក់ទំនង។
បន្ទាប់មកទៀតលោក O’Brien ដដែលបានត្រឹមនិយាយថា សង្ឃឹមថាលោកគីម នឹងអនុវត្ត តាមការសន្យាស្តីពី ការរំសាយអាវុធនុយក្លេអ៊ែរ ដែលលោកបានធ្វើនៅ ក្នុងកិច្ចប្រជុំកំពូល ជាមួយប្រធានាធិបតី អាមេរិក ដូ ណាល់ត្រាំ នាពេលកន្លមក ៕
ប្រែសម្រួល៖ស៊ុនលី