ព័ត៌មានអន្តរជាតិ

ភ្នាក់ងារសំងាត់រុស្សី អះអាងថាអ៊ុយក្រែន ពិតជានៅពីក្រោយការបំផ្ទុះស្លាប់ កូនស្រីមនុស្សជំនិតលោក Putin

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានសរសេរថារុស្សី តាមរយៈទីភ្នាក់ងារស៊ើបការសំងាត់ FSB ពិតជាបានរកឃើញថាហេតុការណ៍បំផ្ទុះស្លាប់កូនស្រី របស់លោក Alexander Dugin ដែលជាមនុស្សដ៏ជិតស្និទ្ធបំផុត ជាមួយនឹងលោកប្រធានាធិបតីរុស្សី Vladimir Putin នោះគឺជាផែនការរៀបចំរបស់អ៊ុយក្រែន។

FSB បានរកឃើញទៀតថា ផែនការនេះដំបូងឡើយ គឺមានគោលដៅទៅលើលោក Dugin ជាឪពុកប៉ុណ្ណោះ ពីព្រោះថាលោកត្រូវបានគេស្គាល់ថា គឺជាមនុស្សដ៏មានឥទ្ធិពល លើការសម្រេចចិត្តរបស់លោក Putin និងត្រូវបានគេហៅថាជា Putin’s brain ទៀតផង ខណៈដែលអ៊ុយក្រែន នៅតែបន្តបដិសេធក្តី។

FSB បានរៀបរាប់ថា ស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ ដែលបានផ្លាស់មករស់នៅ ក្នុងទីក្រុងមូស្គូ ជាមួយនឹងកូនស្រី បានបន្តរស់នៅក្នុងអាផាតមិនមួយកន្លែងក្បែរ ទៅនឹងអាផាតមិនរបស់លោក Dugin ហើយក៏ជាអ្នកដែលបានរៀបចំ ផែនការវាយប្រហារនេះផងដែរ ពីព្រោះថានាងគឺជាមនុស្ស ដែលមានជំនាញខាងភ្នាក់ងារសំងាត់ របស់អ៊ុយក្រែនទៀតផង។

FSB បានថែមទាំងរកឃើញវិដេអូ អំពីសកម្មភាពរបស់ស្ត្រីជនជាតិអ៊ុយក្រែន នោះទៀតផង ក្នុងការដើរចូលទៅរករថយន្តរបស់កូនស្រីរបស់លោក Dugin ៕ ប្រែសម្រួល៖ស៊ុនលី

To Top