ព័ត៌មានអន្តរជាតិ

គណៈកម្មការ សុខភាពជាតិចិន អះអាងថា មានមនុស្ស ៩នាក់ បានស្លាប់ ដោយសារការឆ្លងមេរោគ វីរុសរលាកសួរប្រភេទថ្មី

បរទេស៖ យោងតាមអាជ្ញាធរ មូលដ្ឋានបានឱ្យដឹងថា គិតមកទល់ថ្ងៃនេះ មានករណីឆ្លងវីរុស កូរ៉ូណាវីរុស សរុបចំនួន ៤៤០ករណី ត្រូវបានចុះបញ្ជី នៅក្នុងប្រទេសចិន នៅក្នុងការផ្ទុះ នៃជំងឺរលាកសួត ប្រភេទដែលមិនស្គាល់ ពីមុនមក ដែលឥឡូវនេះត្រូវបាន គេកំណត់ ថាជាប្រភេទថ្មី នៃកូរ៉ូណាវីរុស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា លោកលីប៊ិន អនុប្រធាន គណៈកម្មការសុខភាព ជាតិចិន បាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួន ៩ នាក់បានស្លាប់ ដោយសារការឆ្លងវីរុស កូរ៉ូណាវីរុស កាលពីថ្ងៃចន្ទ។

យ៉ាងហោចណាស់ មានខេត្តចំនួន ១៣ របស់ប្រទេសចិន ដែលរងផលប៉ះពាល់ដោយសារវីរុសនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top