ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសថា គ្មានក្តីមេត្តាសម្រាប់ឃាតក ដែលសម្លាប់អ្នកកាសែតរុស្ស៊ី ឡើយ

បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Segey Lavrov បាននិយាយថា ទីក្រុងមូស្គូនឹងមិនបង្ហាញក្តីមេត្តាចំពោះនរណាម្នាក់ដែលទទួលខុសត្រូវចំពោះការស្លាប់របស់លោកស្រី Darya Dugina នោះទេ។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបានចោទប្រកាន់ទីក្រុងគៀវថាជាអ្នករៀបចំផែនការសម្លាប់អ្នកកាសែតរុស្ស៊ី និងអ្នកអត្ថាធិប្បាយនយោបាយនៅក្នុងការបំផ្ទុះរថយន្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lavrov បាននិយាយ កាលពីថ្ងៃពុធ នៅពេលមានការសាកសួរ អំពីឃាតកម្មដែលបាន កើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ ថា «ខ្ញុំចាត់ទុកវាជាឧក្រិដ្ឋកម្មព្រៃផ្សៃដែល គ្មានការលើកលែងទោស ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ការស៊ើបអង្កេតរបស់រុស្ស៊ីលើការធ្វើឃាតនឹងសង្ឃឹមថានឹងអាចកំណត់អត្តសញ្ញាណពិរុទ្ធជនទាំងអស់ក្នុងពេលឆាប់ៗនេះ។

លោក បានថ្លែងថា ៖ « ប្រាកដណាស់អ្នករៀបចំឈ្មួញកណ្តាល និងអ្នកប្រតិបត្តិមិនអាចទទួលបានក្តីមេត្តាឡើយ។

នៅពេលសួរថា តើការសម្លាប់នេះជា«អំពើភេរវកម្មឬក៏ជាការសងសឹកផ្ទាល់ខ្លួន»លោកLavrovបានបដិសេធមិនផ្តល់ការវិនិច្ឆ័យនោះទេ។ លោកបានធ្វើអត្ថាធិប្បាយ បែបនេះក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួម ជាមួយ សមភាគីស៊ីរី លោក Faisal Mekdad នៅក្នុងរដ្ឋធានីរុស្ស៊ី៕

ប្រែសម្រួលៈ ណៃ តុលា

To Top