ព័ត៌មានអន្តរជាតិ

ចិន តែងតាំងឯកអគ្គរដ្ឋទូតថ្មី ប្រចាំកូរ៉េខាងត្បូង ដើម្បីរឹតចំណងមិត្ដភាព ទ្វេភាគី

សេអ៊ូល៖ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេស កូរ៉េខាងត្បូងលោក Xing Haiming នឹងទៅដល់ទីក្រុង សេអ៊ូល នៅសប្តាហ៍ក្រោយនេះ ដោយសារប្រទេសទាំងពីរព្យាយាមធ្វើឱ្យ ប្រសើរឡើងនូវចំណងមិត្តភាព នៅពេលដែលមានបញ្ហា ក្នុងការដំឡើងប្រព័ន្ធការពារមីស៊ីលអាមេរិកនៅប្រទេសកូរ៉េ។

លោក Xing ដែលជា អតីតឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសម៉ុងហ្គោលី គ្រោង នឹងទៅដល់ប្រទេសនេះ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីទទួលមុខតំណែងនេះដែល បានទំនេរចាប់តាំងពី អ្នកកាន់ តំណែងមុនលោក Qiu Guohong បានចាកចេញពីប្រទេសកាលពីចុងខែមុន បន្ទាប់ ពីបាន បម្រើការងារជិត ៦ ឆ្នាំនៅប្រទេសកូរ៉េ។

ប្រភពដដែលបានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់ថា“ ឯកអគ្គរដ្ឋទូតថ្មី ដែលបច្ចុប្បន្នស្ថិត នៅក្នុងទីក្រុងប៉េកាំង នឹងមកកាន់ទីក្រុងសេអ៊ូល នៅថ្ងៃទី ៣០ ខែមករា”៕ ដោយ ឈូក បូរ៉ា

To Top