តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបាន ឲ្យដឹង នៅថ្ងៃពុធនេះថាក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនហុងដា នឹងប្រមូលយានយន្តជាង ៦ លានគ្រឿងនៅទូទាំងពិភពលោក ដោយសារតែ បញ្ហានៅក្នុងពោងសុវត្ថិភាព ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងអ្នកដំណើរ។
ក្រុមហ៊ុនតូយ៉ូតា បានឲ្យដឹងថា ការប្រមូលរបស់ ខ្លួនទាក់ទងនឹងពោងខ្យល់ផលិត ដោយក្រុមហ៊ុន ផលិតគ្រឿងបន្លាស់អាមេរិក ZF Friedrichshafen AG ប៉ះពាល់ដល់យានយន្តសរុបចំនួន ៣,៤២ លានគ្រឿងនៅអាមេរិក ខាងជើង កណ្តាល និងអាមេរិកខាងត្បូង។
ក្រុមហ៊ុនហុងដា បានឲ្យដឹងផង ដែរថា ខ្លួននឹងប្រមូលមកវិញ នូវរថយន្ត សរុបចំនួន ២,៧ លានគ្រឿងនៅក្នុង ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ដោយសារតែដំណើរការមិនត្រឹមត្រូវ នៅក្នុងម៉ាស៊ីនបំប៉ោងពោង សុវត្ថិភាពនៅតាកាតា។
គួរបញ្ជាក់ថា កំហុសដែលទាក់ទងនឹង ពោងខ្យល់តាកាតា គឺខុសគ្នាពីកំហុសដែលត្រូវបាន ស្តីបន្ទោស ចំពោះការប្រមូលមកវិញ ដ៏ធំទូទាំងពិភពលោក របស់ តាកាតាមុនពេល វាដួលរលំ នៅឆ្នាំ ២០១៧៕ ដោយ ឈូក បូរ៉ា