ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ីរ៉ង់​ ក្នុងតំបន់ម្នាក់ត្រូវបាន បាញ់សម្លាប់ ដោយខ្មាន់កាំភ្លើង

តេហរ៉ង់៖ នៅថ្ងៃពុធ ទី២២ ខែមករា ខ្មាន់កាំភ្លើងពាក់ម៉ាស់ បានធ្វើការស្ទាក់បាញ់ ប្រហារសម្លាប់បានមេបញ្ជាការ មូលដ្ឋាននៃកងកម្លាំងសន្តិសុខប៉ារា នៅភាគនិរតី នៃប្រទេសអ៊ីរ៉ង់ម្នាក់ ដែលបុរសរូបនេះក៏ជាសហការី ដ៏ជិតស្និទ្ធផងដែរនៃ ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ ដែលត្រូវបានសម្លាប់ក្នុងការ វាយប្រហារដោយយន្តហោះ គ្មានមនុស្សបើករបស់អាមេរិក នៅទីក្រុងបា ដាតកាលពីដើមខែ។

មេបញ្ជាការរូបនេះ ត្រូវបានគេស្គាល់ឈ្មោះ Abdolhossein Mojaddami ជាអ្នកដឹកនាំកម្លាំង Basij ដែលជាផ្នែកដ៏សំខាន់នៃកងទ័ព របស់ឆ្មាំបដិវត្តអ៊ីរ៉ង់ដែលក្រុមជំនាញក្នុងការ ប្រើប្រាស់សម្រាប់កិច្ចការងារ សន្តិសុខផ្ទៃក្នុងនិងកិច្ចការ ផ្សេងទៀតនៅក្នុងទីប្រជុំជន Darkhoein ។ គាត់ត្រូវបានគេបាញ់សម្លាប់ នៅមុខផ្ទះរបស់គាត់ នៅក្នុងទីក្រុងក្នុងខេត្ត Khuzestan ដែលសំបូរប្រេងរបស់ប្រទេសនេះ។

ក្នុងនោះគេបានដឹងដែរថា ខ្មាន់កាំភ្លើងដែលមានគ្នាពីរនាក់ បានប្រើប្រាស់ម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើង បានស្ទាក់និងបាញ់ប្រហារមេបញ្ជាការ Mojaddami ខណៈដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ផ្សេងទៀតបាននិយាយដូចគ្នាថា មុខខ្មាន់កាំភ្លើងត្រូវបានបិទបាំង ដោយរបាំងមុខហើយបាញ់ចំនួន ៤គ្រាប់ទៅលើបុរសរូបនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top