ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន រក្សាការវាយតម្លៃសេដ្ឋកិច្ច សម្រាប់ខែមករា ប៉ុន្តែកាត់បន្ថយទស្សនៈ លើការវិនិយោគ

តូក្យូ៖ នៅថ្ងៃពុធនេះរដ្ឋាភិបាលជប៉ុន បានរក្សាការវាយតំលៃរបស់ខ្លួន ចំពោះសេដ្ឋកិច្ចជប៉ុន បន្ទាប់ពីបានទម្លាក់អត្រា ការប្រាក់កាលពីមួយខែមុន ប៉ុន្តែបានកាត់បន្ថយទស្សនៈ របស់ខ្លួនលើការវិនិយោគអាជីវកម្ម ចំពេលការនាំចេញធ្លាក់ចុះ ។

ខុទ្ទកាល័យគណៈរដ្ឋមន្រ្តី បានបង្កើនការវាយតម្លៃរបស់ខ្លួន លើសេដ្ឋកិច្ចចិនដោយកត់សំគាល់ សញ្ញាខ្លះនៃភាពប្រសើរឡើង នៅក្នុងសន្ទស្សន៍អារម្មណ៍ អាជីវកម្មរបស់ចិន បន្ទាប់ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មដំណាក់កាលទី១ រវាងសហរដ្ឋអាមេរិកនិងចិន។

ការិយាល័យគណៈរដ្ឋមន្រ្តី បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំខែសម្រាប់ខែមករាថា “ការវិនិយោគអាជីវកម្មបង្ហាញពី ភាពទន់ខ្សោយនៅក្នុង សមាសធាតុមួយចំនួន ទោះបីជាវាកំពុងកើនឡើង ក្នុងកម្រិតមធ្យមក៏ដោយ” ៕

ដោយ​ ឈូក ​បូរ៉ា

To Top