បរទេស ៖ យោងតាមមន្ត្រី របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានឈានទៅដល់ការចុះកុងត្រា ជាមួយ នឹងក្រុមហ៊ុនរុស្សី Rosatom ដែលមាន តម្លៃប្រមាណជា៣ ទ្រីលានវ៉ុន ឬត្រូវជា២,២៥ពាន់លានដុល្លារ ក្នុងការផ្គត់ផ្គង់គ្រឿង បន្លាស់សំខាន់ៗ និងការកសាងម់ាស៊ីនតួប៊ីន ឲ្យរោងចក្រនុយក្លេអ៊ែរ ដំបូងបំផុតរបស់អេហ្ស៊ីប។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនរដ្ឋរបស់កូរ៉េខាងត្បុង Hydro & Nuclear Power បានឈ្នះការដេញថ្លៃ យកកុងត្រា ក្នុងការផ្កត់ផ្កងទាំងវត្ថុធាតុដើម និងសំភារៈសម្រាប់ គម្រោងរោងចក្រ នុយក្លេអ៊ែរ របស់អេហ្ស៊ីប ដែលមានឈ្មោះថា El Dabaa។
កាលពីខែមុនក្រុមហ៊ុនរុស្សី Rosatom បានបើកការដ្ឋានសាងសង់ រោងចក្រនុយក្លេអ៊ែរនៅទីក្រុង ឆ្នេរសមុទ្ររបស់អេហ្ស៊ីប Dabba ចំងាយប្រមាណជា១៣០គីឡូម៉ែត្រ ពីទីក្រុង Cario ហើយរោងចក្រនេះ មានម៉ាស៊ីនរ៉េអាក់ទ័រចំនួន៤ និងសមត្ថភាព ផលិតអគ្គិសនីបានដល់ទៅ១,២ជីហ្គាវ៉ាត់ នៅគ្រប់ម៉ាស៊ីនរ៉េអាក់ទ័រ ទាំងអស៕
ប្រែសម្រួល៖ស៊ុនលី