ព័ត៌មានអន្តរជាតិ

បកស្រាយអំពី បម្រែបម្រួលរបស់ចិន ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ធ្វើឱ្យប្រជាពលរដ្ឋ ជនបទទាំងអស់ ទទួលទានទឹក ដែលអាចទុកចិត្តបាន

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ គម្រោងសុវត្ថិភាពទឹកស្អាតនៅតាមជនបទរាប់ម៉ឺននៅប្រទេសចិន ត្រូវបានដាក់ឱ្យដំណើរការនៅលើទឹកដីនៃប្រទេសចិន បណ្តាញបំពង់ទុយោដែលលាតសន្ធឹងអូសកាត់ភ្នំ គឺជាសក្ខីភាពចំពោះការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការធ្វើឱ្យប្រជាជនពលរដ្ឋជនបទទាំងអស់ ទទួលទានទឹកដែលអាចទុកចិត្តបាន ។

នេះគឺជាឃុំ Dongxiang តំបន់ស្វយ័ត Linxia ខេត្ត Gansu ដែលស្ថិតនៅភាគពាយព្យប្រទេសចិន ដែលត្រូវបានអង្កេតដោយផ្កាយរណប ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ រោងចក្រទឹកចំនួន ៨ និងអាងស្តុកទឹកដែលសម្រួលសម្ពាធចំនួន ៦០៣ ត្រូវបានសាងសង់នៅទីនេះ ។

ក្នុងគម្រោងផ្គត់ផ្គង់ទឹកជាប្រវត្តិសាស្ត្រនេះ បំពង់បង្ហូរទឹកបានឆ្លងកាត់តំបន់ស្មុគស្មាញ  ដូចជា ដីទំនាប ប្រឡាយនិងភ្នំដ៏ចោត ហើយទីបំផុតបានគ្របដណ្តប់ឃុំ Dongxiang ទាំងមូល ។ ប្រវែងសរុបនៃបំពង់បង្ហូរទឹកទាំងនេះ បានឈានដល់ជាង ៧២០០ គីឡូម៉ែត្រ ។ សព្វថ្ងៃនេះ ទឹកស្អាតបានចូលដល់ផ្ទះប្រជាជនជាង ៣០ ម៉ឺននៅឃុំ Dongxiang ។ អ្នកភូមិលែងត្រូវការដឹកទឹកតាមសត្វលានិងពាងស្តុកទឹកក្រោមដីទៀតហើយ ។ ភូមិភ្នំទាំងមូលក៏បានមានការកែប្រែធំធេងផងដែរ ដោយសារតែមានទឹក ។

អ្នកភូមិ Ma Alimu របស់ភូមិ Bulenggou ស្រុក Dongxiang បាននិយាយថា  “នេះគឺជាពាងស្តុកទឹកដើមរបស់យើង ទឹកនឹងត្រូវបានរក្សាទុកនៅពេលភ្លៀង យើងត្រូវផឹកទឹកដោយសន្សំសំចៃ។ ឥឡូវនេះវាខុសគ្នា យើងមានទឹកម៉ាស៊ីនសម្រាប់ផឹកគ្រប់ពេលវេលាគ្រប់ទីកន្លែង សាលារៀនរបស់យើង រួមទាំងដើមឈើផ្លែឈើនៅលើភ្នំរបស់យើង ត្រូវបានអភិវឌ្ឍដោយសារមានទឹក ។

នៅតំបន់ភ្នំក្រុង Guyuan នៃភូមភាគស្វយ័ត Ningxia ចេញដំណើរពីអាងស្តុកទឹក ដែលស្ថិតនៅស្រុក Jingyuan ស្ថានីយ៍បូមទឹកចំនួន ៦ បានបូមទឹកតម្លើងកម្ពស់ជាង ៦០០ ម៉ែត្រដែលស្មើនឹងកម្ពស់អាគារជិត ២០០ ជាន់ ធ្វើឱ្យគ្រប់គ្រួសាររបស់ភូមិតូចមួយនេះដែលមានអ្នកភូមិជាង ៧០០ ដែលនៅចម្ងាយពី ២៣០ គីឡូម៉ែត្រអាចទទួលទានទឹកម៉ាស៊ីនគ្រប់ពេលវេលា ។

សព្វថ្ងៃនេះ ប្រទេសចិនមានគម្រោងផ្គត់ផ្គង់ទឹកនៅតាមជនបទជាង ៥០ ម៉ឺនកន្លែង ។

ទឹកអាចបំបាត់ការស្រេកទឹក និងធ្វើឱ្យកាន់តែធូរធារ ។ នៅក្នុងប្រព័ន្ធព័ត៌មានស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជាតិ យើងបានរកឃើញគ្រួសារ “ក្រីក្រដោយសារទឹក” ក្នុងមួយទសវត្សរ៍កន្លងមក ។ ពេលយើងពិនិត្យមើលវិធានការកាត់បន្ថយភាពក្រីក្រ និងវិធានការកែលម្អនៃគ្រួសារក្រីក្រទាំងនេះ យើងអាចមើលឃើញថា “ការដោះស្រាយផឹកទឹកស្អាតដោយសុវត្ថិភាព”និង”ឧស្សាហកម្មដាំដុះ និងបង្កាត់ពូជពិសេស” នឹងតែងតែលេចឡើងក្នុងពេលតែមួយ ។

នៅក្រុង Hangjinqi ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងដែលស្ថិតនៅភាគខាងជើងប្រទេសចិន មិនចាំបាច់ព្រួយបារម្ភអំពីការខ្វះទឹកទៀតទេ អ្នកភូមិនៅតែមានទឹកសម្រាប់ចិញ្ចឹមគោនិងចៀម ។ ស្រុក Baojing ខេត្ត Hunan ដែលស្ថិតនៅកណ្តាលនៅប្រទេសចិន បន្ទាប់ពីមានទឹក ផ្លែប៉េស និងបន្លែផ្កាdaylily បានក្លាយជាឧស្សាហកម្មលក្ខណៈពិសេស ។ នៅភូមិ Getou ខេត្ត Guizhou ដែលស្ថិតនៅភាគនិរតីនៅប្រទេសចិន ដោយសារតែមានទឹក អ្នកភូមិបានញ៉ាំ”អាហារទេសចរណ៍”នៅមាត់ទ្វាររបស់ពួកគេ ។

ប្រទេសចិនបានលើកឡើងថា “ធ្វើឱ្យប្រជាជននៅតាមជនបទផឹកទឹកស្អាត មិនអាចនាំបញ្ហាផឹកទឹកចូលក្នុងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ” ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ រោងចក្រទឹកនិងអាងស្តុកទឹក ត្រូវបានសាងសង់នៅលើដីដែលធ្លាប់ស្ងួតហួតហែង ហើយបំពង់ទុយោផ្គត់ផ្គង់ទឹកបានអូសខ្វាត់ខ្វែង ដែលធ្វើឱ្យវិធីប្រើប្រាស់ទឹកមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនៅតាមជនបទ និងបញ្ហាផឹកទឹករបស់ជនក្រីក្រនៅប្រទេសចិនត្រូវបានដោះស្រាយគ្រប់ជ្រុងជ្រោយ ។ សព្វថ្ងៃនេះ អត្រាប្រើប្រាស់ទឹកម៉ាស៊ីន នៅតំបន់ជនបទបានឈានដល់ ៨៤% ខណៈពេលដែលការផ្គត់ផ្គង់ ទឹកស្អាតនិងទឹកអនាម័យដល់កសិកររាប់រយលាននាក់បានផ្តល់កម្លាំងចលករ ដល់ការស្តារជនបទឡើងវិញជាបន្តបន្ទាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top