បរទេស៖ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថាជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងអាចបន្តកើតឡើងជាច្រើន ឆ្នាំទៅមុខទៀតប៉ុន្តែអាល្លឺម៉ង់ នឹងបន្តគាំទ្រជានិច្ចដល់ប្រទេសអ៊ុយក្រែន។
លោក Baerbock បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Bild ថា៖ទោះបីជាយ៉ាងណាក្តីស្ថានភាពនៅពេលនេះពួក យើងអាចសន្មតបានថាអ៊ុយក្រែននៅតែនឹង បន្តត្រូវការអាវុធធុនធ្ងន់ ពីសំណាក់ មិត្តភ័ក្តរបស់ខ្លួន យ៉ាងហោចណាស់ទៅដល់រដូវក្តៅឆ្នាំក្រោយនៅឡើយ។
លោកស្រីបញ្ជាក់ទៀតថា៖អ៊ុយក្រែន ក៏នឹងត្រូវធ្វើការងារដើម្បីការពារសេរីភាពរបស់ខ្លួនផងនិងដើម្បីសន្តិភាពជូនពួកយើងផងដូចនេះរដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងបន្តជួយគាំទ្រទាំងហិរញ្ញវត្ថុនិងសព្វាវុធ បន្ថែមទៀត
ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងរយៈពេលច្រើនឆ្នាំទៀត។
ការប្រកាសនិងសន្យារបស់លោកស្រី Baerbock បានធ្វើឡើងទោះបីជារដ្ឋាភិបាលរបស់លោកស្រី កាលពីដើមសប្តាហ៍កន្លងមកបានបង្ហាញនូវរបាយការណ៍ចុង ក្រោយហើយថាសព្វាវុធរបស់អាល្លឺម៉ង់ កំពុងជួបឱនភាពខ្លាំង
ក្រោយការសម្រេចចិត្តក្នុងការផ្គត់ផ្គង់អាវុធ ជាបន្តបន្ទាប់ទៅឲ្យប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី