ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាចជប៉ុន ពិភាក្សាគ្នាអំពី ការផ្តោតគោលដៅវាយប្រហារ មូលដ្ឋានទ័ពសត្រូវ

បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់ជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន អាចនឹងកំពុងតែពិចារណា ដល់អាវុធវាយប្រហារមួយ ដែលអាចវាយកម្ទេចមូលដ្ឋានទ័ពសត្រូវបាន ក្នុងករណីមានសង្គ្រាមផ្ទុះឡើង។

កាសែតជប៉ុន ឈ្មោះ Yomiuri Shimbun បានរាយការណ៍នៅពេលថ្មីៗនេះថា គណបក្សប្រជាធិបតេយ្យសេរី ដែលជាបក្សកាន់អំណាចជប៉ុន បានប្រារព្ធធ្វើកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នា ថាតើប្រទេសត្រូវការអាវុធ សម្រាប់ការវាយបកទៅ លើកងកម្លាំងរបស់សត្រូវ។

គួរបញ្ជាក់ថា យោធារបស់ប្រទេសជប៉ុន នាពេលបច្ចុប្បន្ននេះ មិនបានដាក់ពង្រាយប្រើ អាវុធប្រឆាំងការវាយប្រហារ និងកងទ័ពរបស់ខ្លួននោះទេ ហើយកងកម្លាំងការពារជាតិជប៉ុន ក៏ត្រូវបានហាមឃាត់មិនដោះស្រាយ ជម្លោះអន្តរជាតិនានា តាមរយៈការប្រើប្រាស់កងកម្លាំងផងដែរ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top