ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ ១គ្រួសារ ទទួលបានផ្ទះសប្បុរសធម៌ ពីអភិបាលខេត្តកំពង់ចាម

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានចុះប្រគល់ផ្ទះសប្បុរសធម៌មួយខ្នង ជូនប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មេឃុំគៀនជ្រៃ អ្នកស្រី អ៊ា ចាន់ថុល បានឲ្យដឹងថា អំណោយផ្ទះសប្បុរសធម៌ ១ខ្នង ជូនគ្រួសារក្រីក្រ គ្មានផ្ទះសម្បែងនៅ គឺឈ្មោះ ប៉ុន ប៊ុនថា អាយុ ៣២ឆ្នាំ ស្ថិតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ។ 

អ្នកស្រីមេឃុំ ឲ្យដឹងទៀតថា ផ្ទះអំណោយសប្បុរសធម៌នេះ ត្រូវបានចូលរួម គិតគូរយកចិត្តទុកដាក់ ពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត រួមជាមួយនឹងអាជ្ញាធរស្រុក- ឃុំ  និងមន្ត្រីសង្ឃ ដែល

ចំណុចនេះបានឆ្លុះបញ្ចាំងឲ្យ ឃើញយ៉ាងច្បាស់ថា នេះគឺជាការយកចិត្តទុកដាក់ របស់ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃយើង ដែលតែងតែគិតគូរ យកចិត្តទុក ដាក់ដល់ប្រជាពលរដ្ឋ ដែលជួបការលំ បាក គ្មានទីពឹង គ្រសារក្រីក្រ ចាស់ជរា កុមាកំព្រា និង ជនពិកាជាដើម ។

ស្ថិតក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែង អំណរគុណ ដល់ក្រុមការងារ អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងសប្បុរសជន ដែលបានរួមគ្នាគិតគូ ចូលរួមធ្វើអោយសមិទ្ធផ លនេះកើតឡើងដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវការខ្វះខាត និងផ្ដល់ភាពកក់ក្តៅដល់ បងប្អូនប្រជាពលរដ្ឋរបស់យើង នៅក្នុងឃុំកៀនជ្រៃនេះ ក៏ដូចតាមបណ្ដាមូលដ្ឋានឃុំនានា ក្នុងស្រុកកំពង់សៀមនាពេលកន្លងមក ដែលអាជ្ញាធរយើង តែងតែបានចុះជាប់ជួយ ដោះស្រាយជូនប្រជាពលរដ្ឋ ដូចជានៅរដូវទឹកជំនន់ ឬ បងប្អូនជួបគ្រោះរាំងស្ងួត ឬជួបករណីខ្យល់កន្ត្រាក់ នឹងការបាក់រលំផ្ទះជាដើម ។

ទន្ទឹមនឹងការយកចិត្តទុកដាក់ គិតគូដល់ប្រជាពលរដ្ឋ ពីសំណាក់ក្រុមការងារ នឹងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នេះ លោកអភិ បាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាសុខសន្តិភាព ឲ្យបានយូរអង្វែងតទៅ ដែលកត្តាសុខសន្តិភាពនេះ ធ្វើឲ្យប្រ ទេសជាតិរបស់យើងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើនទៅមុខជាលំ ដាប់ផងដែរ ៕

To Top