ព័ត៌មានអន្តរជាតិ

ចិននិយាយថា តួនាទីតៃវ៉ាន់នៅក្នុងអង្គការអន្តរជាតិ ត្រូវតែស្ថិតនៅក្រោមគោលការណ៍ “ប្រទេសចិនតែមួយ”

បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង នៅថ្ងៃពុធនេះថា រដ្ឋាភិបាលកណ្ដាល យកចិត្តទុកដាក់ ចំពោះសុខភាពនិងសុខុមាលភាព របស់ជនរួមជាតិតៃវ៉ាន់ ជាងអ្នកណាៗផ្សេងទៀតទាំងអស់។

ដោយសំដៅដល់គោលនយោបាយស្នូល របស់រដ្ឋាភិបាលចិន ដែលថា តៃវ៉ាន់ជាផ្នែកមួយ របស់ប្រទេសចិននោះ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាននិយាយ នៅក្នុងសន្និសីទកាសែតមួយ ក្នុងទីក្រុងប៉េកាំងថា ការចូលរួមរបស់កោះតៃវ៉ាន់ ក្នុងអង្គភាពអន្តរជាតិ ត្រូវតែរៀបចំឲ្យនៅក្រោមគោលការណ៍ “ប្រទេសចិនតែមួយ”។

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានអំពាវនាវឲ្យប្រទេសចិន ចេញរំលែកព័ត៌មានពិត ស្តីពីវីរុសថ្មី លកំពុងរាតត្បាត និងបានជំរុញ អង្គការសុខភាពពិភពលោក មិនឲ្យផ្តាច់តៃវ៉ាន់ ចេញពីសហប្រតិបត្តិការ ដោយសារហេតុផលនយោបាយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top