ព័ត៌មានអន្តរជាតិ

IAEA៖ អ៊ីរ៉ង់ កំពុង​ជំរុញ​ការ​អនុវត្ត​កម្មវិធី ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​កម្រិត​ខ្ពស់​ នៅក្រោមដីរបស់​ខ្លួន

វីយែន៖ អ៊ីរ៉ង់ កំពុង​ជំរុញ​ការ​អនុវត្ត​កម្មវិធី​ ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​កម្រិត​ខ្ពស់​របស់​ខ្លួន នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​នុយក្លេអ៊ែរ ​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​ឃើញ​ដោយ Reuters។

វាកើតឡើងនៅពេល ដែលលោកខាងលិច កំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ក្នុងការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

របាយ​ការណ៍​ បាន​ឲ្យដឹងកាល​ពី​ថ្ងៃ​ចន្ទ​ថា ចង្កោម​ទី​មួយ​ក្នុង​ចំណោម​បី​នៃ​ម៉ាស៊ីន IR-6 កម្រិត​ខ្ពស់​ដែល​ទើប​បាន​ដំឡើង​នៅ​រោងចក្រ​បង្កើន​ឥន្ធនៈ​នៅ​ក្រោម​ដី (FEP) នៅ​Natanz ឥឡូវ​នេះ​កំពុង​ពង្រឹង​បន្ថែម​ទៀត។

ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់លោក Raisi បានលើកឡើងថា ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កំពុងជាប់គាំង ដោយជំរុញឲ្យអង្គការសហប្រជាជាតិ បញ្ឈប់ការស៊ើបអង្កេតទៅកាន់ទីតាំង ដែលមិនបានប្រកាស

អ្នកការទូតឲ្យដឹងថា IR-6 គឺជាម៉ូដែលទំនើបបំផុតរបស់វា ដែលមានប្រសិទ្ធភាពជាង IR-1 ជំនាន់ទី១ ឆ្ងាយណាស់ ដែលជាកិច្ចព្រមព្រៀងតែមួយគត់ ដែលអនុញ្ញាតឱ្យវាប្រើប្រាស់ សម្រាប់ការពង្រឹង។

អស់រយៈពេលជាងមួយឆ្នាំមកនេះ ប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ IR-6 centrifuges ដើម្បីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ ៦០ភាគរយ ដែលមានភាពបរិសុទ្ធជិតដល់ថ្នាក់អាវុធ នៅរោងចក្រខាងលើដី នៅកណ្តាលទីក្រុង Natanz ។

ថ្មីៗនេះវាបានពង្រីកភាពសម្បូរបែប របស់ខ្លួនជាមួយនឹងម៉ាស៊ីន IR-6 នៅកន្លែងផ្សេងទៀត។ កាលពីខែមុន IR-6 ទីពីរនៅ Fordow ដែលជាកន្លែងកប់នៅខាងក្នុងភ្នំ បានចាប់ផ្តើមបង្កើនការចម្រាញ់រហូតដល់ ២០ភាគរយ។

នៅក្នុងរបាយការណ៍សម្ងាត់ ទៅកាន់ប្រទេសសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានសរសេរថា “នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ទីភ្នាក់ងារបានផ្ទៀងផ្ទាត់នៅ FEP ថាប្រទេសអ៊ីរ៉ង់កំពុងផ្តលបន្ថែមឧស្ម័នដល់ UF6 បន្ថែម U-235 រហូតដល់ ២ភាគរយ ចូលទៅក្នុង IR-6 សម្រាប់ការផលិត UF6 បង្កើនរហូតដល់ ៥ភាគរយដោយបន្ថែម U-235៕

ប្រែសម្រួល ឈូក បូរ៉ា

To Top