រ៉ាម៉ាឡា ៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃពុធបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក កុំរារាំងការដេញថ្លៃរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាព ពេញលេញនៅក្នុងអង្គការ សហប្រជាជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Ishtaye បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលជួបជាមួយលោក Hady Amr ឧបការីរងរដ្ឋមន្ត្រីការបរទេស អាមេរិកទទួលបន្ទុកកិច្ចការអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា ភាគខាងលិចប្រទេដ។
លោក Ishtaye បានលើកឡើងថា “យើងស្វែងរកការផ្លាស់ប្តូរឯកសារ នយោបាយម្តងទៀត ដោយស្នើសុំសមាជិកភាពពេញលេញ នៅក្នុងអង្គការ សហប្រជាជាតិ ក្នុងករណីដែលមិនមានគំនិតផ្តួចផ្តើម នយោបាយដើម្បីដោះស្រាយ បុព្វហេតុប៉ាឡេស្ទីន យើងព្យាយាមមិនឱ្យ រំខានដល់កិច្ចខិតខំប្រឹងប្រែងនោះ” ។
លោកត្រូវបានដកស្រង់សម្តីថា “វាចាំបាច់ ដើម្បីនាំយកការសន្យារបស់រដ្ឋបាល សហរដ្ឋអាមេរិកទាក់ទងនឹងប៉ាឡេស្ទីន ចូលជាធរមាន និងដើម្បីគាំទ្រដល់វិធីសាស្រ្តរបស់ប៉ាឡេស្ទីន ក្នុងការស្នើសុំសមាជិកភាព ពេញលេញ របស់អង្គការសហប្រជាជាតិ” ។
ការលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងប្រទេសអ៊ីស្រាអែលថា ប្រសិនបើការដេញថ្លៃរបស់ប៉ាឡេស្ទីន ត្រូវបាននាំយកទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះ សហរដ្ឋអាមេរិកនឹងប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន។
គួរបញកជាក់ថា រដ្ឋបាលអាមេរិក បានជំរុញអាជ្ញាធរប៉ាឡេស្ទីន កុំឲ្យជំរុញដំណើរការ បោះឆ្នោត ក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយបានព្រមានមិនឲ្យ ធ្វើដូច្នេះទេ នេះបើតាមរបាយការណ៍ ប្រព័ន្ធ ផ្សព្វផ្សាយ អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា