ព័ត៌មានអន្តរជាតិ

សហគមន៍អឺរ៉ុប​ ជំរុញឲ្យកូរ៉េខាងជេីង​ ប្រកាន់ខ្ជាប់នូវការផ្អាកធ្វេីតេស្ដមីស៊ីល​ និងនុយក្លេអ៊ែរ

ព្រុចសែល៖​ សហគមន៍អ៊ឺរ៉ុប (EU) បានអំពាវនាវឱ្យកូរ៉េខាងជើង​ ប្រកាន់ខ្ជាប់នូវការផ្អាកការ ធ្វើតេស្តនុយក្លេអ៊ែរ​ និងមីស៊ីលចំពេលដែលការគំរាមកំហែង របស់ក្រុងព្យុងយ៉ាង​ ដកខ្លួនចេញពីការប្តេជ្ញាចិត្តដែលបានប្រកាសដោយខ្លួនឯង​ ដោយលើកឡើងពីគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិក

 នៅក្នុងសេចក្តីថ្លែងការណ៍បើកសម្រាប់សន្និសីទ​ ស្តីពីការដកហូតអាវុធកាលពីថ្ងៃអង្គារសហភាពអឺរ៉ុបបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង​ គួរតែ “វិលត្រឡប់ទៅរកការចរចាប្រកបដោយអត្ថន័យ” និង “ចៀសវាងពីការបង្កហេតុបន្ថែមទៀត” ។

សេចក្តីថ្លែងការណ៍នេះបានបន្ដទៀតថា“ ការបាញ់មីស៊ីលបាលីស្ទិកម្តងហើយម្តងទៀតដោយកូរ៉េខាងជើង​ រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បន្តធ្វើឱ្យអន្តរាយដល់ការងារអន្តរជាតិ​ សម្រាប់ការកសាងទំនុកចិត្ត​ និងការបង្កើតសន្តិភាព​ និងសន្តិសុខយូរអង្វែងនៅឧបទ្វីបកូរ៉េ” ៕

https://m-en.yna.co.kr/view/AEN20200123002300325?section=news
To Top