ព័ត៌មានជាតិ

អគ្គនាយក ARDB ចុះពិនិត្យការដាំដុះ និងទិន្នផល​ស្រូវក្រអូប តាមរយៈការដាំដុះបែបទំនើបរបស់ក្រុមហ៊ុនមួយ នៅស្រុកបារាយណ៍

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អមដំណើរដោយអគ្គនាយករង និងសហការី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានចុះពិនិត្យមើលការដាំដុះ និងប្រមូលផលស្រូវក្រអូប តាមបែបទំនើប ដែលផ្តល់ទិន្នផលប្រមាណ ៧,៥ តោន ក្នុងមួយហិកតា ដែលជាការដាំដុះសាកល្បងលើកទី១ លើផ្ទៃដី​៣៥០ហិកតា របស់ក្រុមហ៊ុន ហ្គាងស៊ីហេងបារហ្វេង អេគ្រីខាលឈឺរ៉ល ឌីវេឡុបម៉ិន។

នៅក្នុងនោះ បើតាមការលើកឡើងពីខាងក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងធ្វើការដាំដុះ សាកល្បងលើកទី២ នារដូវប្រាំងខាងមុខនេះ​ ប្រសិនផ្តល់ទិន្នផល ប្រមាណ ៧,៥ តោន ក្នុងមួយហិកតាដដែលនោះ ក្រុមហ៊ុន នឹងពង្រីកផ្ទៃដីដាំដុះ រហូតដល់ ១៥០០ ហិកតា ។

បន្ទាប់ពីកម្មវិធីខាងលើនេះ លោកបណ្ឌិត កៅ ថាច អមដោយអគ្គនាយករង និងសហការី ក៏បានបន្តចុះពិនិត្យស្រះចិញ្ចឹមបង្កងទឹកសាប កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ​ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ៕

To Top