ព័ត៌មានអន្តរជាតិ

ក្រុមបរិស្ថាននៅថៃ នាំគ្នាហែរក្បួនទៅវិមាន រដ្ឋាភិបាល ដាក់ញាត្តិ ដើម្បីទាមទារ ដោះ ស្រាយ ករណី ខ្យល់កខ្វក់

បរទេស៖ ទីក្រុងបាងកកនៅតែ មានផ្សែងអ័ព្ទមិនល្អនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយការបំពុល ដោយធូលីល្អហួសកម្រិតសុវត្ថិភាពនៅតាមស្ថានីយ៍ត្រួតពិនិត្យ គុណភាពខ្យល់ចំនួន ៨ ខណៈក្រុមសកម្មជនបាន ប្រមូលផ្តុំគ្នានៅវិមាន រដ្ឋាភិបាល ទាមទារឱ្យចាត់វិធានការ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករមកពីក្រុមបរិស្ថានរួមមាន Greepeace Thailand, BIOTHAIm Friend Zone និង ក្រុមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសថៃ បានដើរក្បួនពីវត្ត Wat Benjamabophit ទៅមជ្ឈមណ្ឌលបណ្តឹងរបស់វិមានរដ្ឋាភិបាល ដើម្បីដាក់ញត្តិស្នើសុំរដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះ ការដោះស្រាយវិបត្តិធូលី ដើម្បីការពារសុខភាពប្រជាជន។

ការិយាល័យបរិស្ថានរបស់ រដ្ឋបាលក្រុងបាងកកបានរាយការណ៍ថា កម្រិតនៃសារធាតុដែលមានទំហំ ២,៥ មីល្លីម៉ែត្រឬអង្កត់ផ្ចិត តូចជាង (PM2.5) នៅលើអាកាសត្រូវបានវាស់មានពី ៣៣-៦៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសពីបទដ្ឋានសុវត្ថិភាពដែលកំណត់ ដោយរដ្ឋាភិបាល ៥០ ម៉ែតគក្រ / សង់ទីម៉ែត្រ តំបន់ចំនួនប្រាំបី នៃទីក្រុងបាងកក៕ប្រែសម្រួលៈ ណៃ តុលា

To Top