ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ កំណត់គោលដៅផ្នែក ភស្តុភារស្នូលរបស់ចិន ប្រសិនបើមានការបង្ហាញ ការឈ្លានពាន ចំពោះកោះតៃវ៉ាន់

បរទេស ៖ មន្ទីរបញ្ចកោណ ត្រូវបានរៀបចំ ដើម្បីកំណត់គោលដៅគាំទ្រ ផ្នែកភស្តុភារស្នូលរបស់ចិន ប្រសិនបើមានការបង្ហាញ ការឈ្លានពាន ចំពោះកោះតៃវ៉ាន់ ។ នេះបើតាមឧត្តមសេនីយ៍អាមេរិក និងជាអគ្គសេនាធិការរង សម្រាប់អនាគត កងទ័ពអាកាស លោក Clinton Hinote បានព្រមានក្នុងអំឡុង ពេលក្រុមប្រឹក្សាអាត្លង់ទិក ស្តីពីអនាគត នៃសង្គ្រាមអាកាសកាលពីថ្ងៃអង្គារ ។

យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការពន្យល់របស់លោក Hinote ថា “យើងនឹង ធ្វើឱ្យវាពិតជា លំបាកណាស់ ក្នុងការធ្វើសមយុទ្ធការពារ ការវាយលុកប្រឆាំង នឹងមិត្តរបស់យើង ហើយខ្ញុំសង្ឃឹមថា ប្រទេសចិន ដែលជាសត្រូវ ដ៏មានសក្តានុពលរបស់យើង អាចគិតអំពីរឿងនោះ ប្រសិនបើពួកគេកំពុងសញ្ជឹង គិតអំពីការលំបាក ក្នុងការឆ្លងកាត់ច្រកសមុទ្រ ចម្ងាយ ៩០ ម៉ាយ និងប្រឆាំងនឹងកោះតៃវ៉ាន់” ។ លោកថា «ខ្ញុំសង្ឃឹមថា ពួកគេនឹងដឹងថា យើងមិនគ្រាន់តែនឹងអនុញ្ញាតឱ្យការដឹកជញ្ជូនរបស់ពួកគេហូរទៅវិញនោះទេ»។

ឧត្តមសេនីយ៍អាមេរិក និងជាអគ្គសេនាធិការរង សម្រាប់អនាគតកងទ័ពអាកាស បញ្ជាក់ថា យើងនឹងធ្វើគ្រប់យ៉ាងដែលយើងអាចធ្វើទៅបានដើម្បីបញ្ឈប់វា ហើយធ្វើប្រតិបត្តិការយោធាដ៏លំបាកបំផុត មួយក្នុងប្រវត្តិសាស្ត្រ ហើយខ្ញុំគិតថា យើងមានឱកាសធ្វើបែបនោះ។

ឧត្តមសេនីយរូបនេះបានត្រលប់ទៅប្រធានបទ នៃសង្រ្គាមដ៏មានសក្តានុពលជាមួយប្រទេសចិន បន្ទាប់ពីលោកត្រូវបានសួរអំពី “មេរៀនមួយ” ដែលគាត់សង្ឃឹមថា យោធាអាមេរិកអាចយក ពីសង្រ្គាមនៅអ៊ុយក្រែន ដែលជាការផ្តោតសំខាន់នៃព្រឹត្តិការណ៍ដែលធ្វើឡើង ដោយមជ្ឈមណ្ឌល Scowcroft នៃក្រុមអ្នកគិត សម្រាប់យុទ្ធសាស្ត្រ និងសន្តិសុខ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top