ព័ត៌មានជាតិ

ដុតធូបកុងម៉ា ឆេះផ្ទះអស់ ២ ខ្នង

កំពង់ចាម៖ អគ្គីភ័យបានលេបត្របាក់ផ្ទះចំនួន ២ ខ្នង ឆេះខូចខាតទាំងស្រុង និងខាតបង់ទ្រព្យសម្បត្តិអស់មួយចំនួនធំ ដោយសារតែម្ចាស់ផ្ទះដុតធូបសែនកុងម៉ា ហើយបិទទ្វារផ្ទះចោលធ្វើឲ្យភ្លើងធូបរៀល ឆេះបង្កជាអគ្គិភ័យ នៅវេលាម៉ោងជាង ០៩ និង៣០នាទី ព្រឹកថ្ងៃទី ២៤ ខែមករាឆ្នាំ ២០២០ ស្ថិតនៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹង ត្រង់ ខេត្តកំពង់ចាម ។ 

តាមមន្ត្រីនគរបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា  ករណីគ្រោះថ្នាក់អគ្គីភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ ខ្នងផ្ទះ នេះ ម្ចាស់ផ្ទះ ១.ឈ្មោះមីុន.ផា ភេទប្រុសអាយុ៤៨ ឆ្នាំ ផ្ទះទំហំ ៨ម×១៦ម ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាតបង់សំភារៈរួមមានះ

-មាសចំនួន ៥ តំឡឹង -ប្រាក់ដុល្លាចំនួន ៤០០០០ ដុល្លា-ប្រាក់រៀលចំនួន ៧០ លានរៀល-និងសំភារះប្រើប្រាស់មួយចំនួនទៀត។

២. ឈ្មោះលី.លាង ភេទប្រុស អាយុ៥៨ ឆ្នាំ ផ្ទះទំហំ១០ម ×១៦ម ធ្វើពីឈើរប្រក់គ្បឿង ឆេះខូចខាតទាំងស្រុង និងខូចខាតបាត់បង់សំភារៈរួមមានះ-ប្រាក់ដុល្លាចំនួន ៣០០០ដុល្លា-ម៉ាសីុនកិនស្រូវ១៥ សេះចំនួន0១គ្រឿង-ម៉ាសីុធ្វើនំបញ្ចុក១៥ សេស ០១គ្រៀង-ស្រូវចំនួន២០បេ-និង សំភារៈប្រើប្រាស់មួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការអគ្គីភ័យនេះ មិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ក្នុងនោះសមត្ថកិច្ចបាន 

ប្រើប្រាស់រថយ្តពន្លត់អគ្គីភ័យចំនួន៥ គ្រឿង-រថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់១គ្រឿង-រថយន្តអធិការដ្ឋាននគរ បាលស្រុកចំការលើ០១ គ្រឿង-រថយន្តស្នងការដ្ឋាននគរបាលខេត្ត០២ គ្រឿង

-រថយន្តក្រុមហ៊ុនឡុង ស្រេងចំការកៅស៊ូបឹងកេត០១ គ្រឿង  និងប្រើប្រាស់ទឹកអស់ចំនួន០៨ ឡាន។

ហើយអគ្គីភ័យនេះកើត ឡើងដោយ មូលហេតុ ម្ចាស់ផ្ទះឈ្មោះ មីុន.ផា អុជធូបសែនកុងម៉ា ហើយបានបិទទ្វាផ្ទះ នាំគ្នាទៅភូមិបែកអន្លូង ៕

To Top