បរទេស៖ សប្តាហ៍នេះសហរដ្ឋអាមេរិក បានប្រកាសអំពាវនាវដល់ប្រទេសចិន ឱ្យចូលរួមក្នុងកិច្ចពិភាក្សា អាវុធនុយក្លេអ៊ែរត្រីភាគីជាមួយទីក្រុងមូស្គូដោយហៅ ការសំងាត់របស់ទីក្រុងប៉េកាំង ជុំវិញការស្តុកទុកឃ្លាំងស្តុកទុកដែល ជាការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពយុទ្ធសាស្ត្រពិភពលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូ ណាល់ត្រាំ បាននិយាយកាលពីឆ្នាំមុនហើយថា លោកបានពិភាក្សាលើ កិច្ចព្រមព្រៀងថ្មីស្តីពីការកំណត់ន្ទិធសញ្ញាអាវុធនុយក្លេអ៊ែរ ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀពូទីនហើយសង្ឃឹមថា នឹងបន្តពង្រីកបន្ត ទៅកាន់ប្រទេសចិនផងដែរហើយវាននឹងក្លាយទៅជា កិច្ចព្រមព្រៀងដ៏ធំមួយ រវាងមហាអំណាចបរមាណូកំពូលទាំងបី របស់ពិភពលោក។ ប៉ុន្តែរហូតមកដល់ពេលនេះចិន បានបដិសេធមិនចូលរួមនៅឡើយ។
គួរឲ្យដឹងដែរថា ប្រទេសចិនកន្លងមកធ្លាប់ បាននិយាយថា អាវុធរបស់ខ្លួនគឺស្ថិតនៅក្នុង កម្រិតទាបបំផុតបើធៀប ទៅនឹងតម្រូវការសន្តិសុខជាតិរបស់ខ្លួន ហើយមិនអាចប្រៀបធៀប ទៅនឹងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកឡើយ៕
ប្រែសម្រួល៖ ស៊ុន លី