ព័ត៌មានអន្តរជាតិ

ដឹងអត់ថា ជំងឺរាតត្បាតកូរ៉ូណា អាចឆ្លងពីអ្នកជំងឺម្នាក់ទៅមនុស្ស ១៤នាក់ឬលើសនេះ

បរទេស៖ នៅថ្ងៃសុក្រនេះអ្នកជំនាញ ផ្នែកសុខភាពកំពូលម្នាក់របស់ប្រទេសចិនដែលបាននឹងកំពុង ធ្វើការសិក្សាបន្ថែមទៅលើសក្តានុពលនៃជំងឺរាតត្បាត ដ៏កាចសាហាវ និងចម្លែកកូរ៉ណាដែលជឿជាក់ថាពេលនេះអាចឆ្លងពីមនុស្ស ទៅមនុស្សបានយ៉ាងងាយ។

ថ្លែងទៅកាន់អ្នកកាសែត South China Morning Post លោក Zhong Nanshan ប្រធានក្រុមអ្នកជំនាញ ដែលត្រូវបានបញ្ជូនទៅដល់ទីក្រុងវូហានដោយ រដ្ឋាភិបាលក្រុងប៉េកាំង នោះបានបង្ហាញក្តីបារម្ភថាជំងឺនេះនឹងអាច ឆ្លងពីមនុស្សទៅមនុស្សបានកាន់តែច្រើនឡើងដោយលើកយក ឧទាហរណ៍ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្រុមអ្នកធ្វើការផ្នែកសេវា សាធារណៈចំនួន ១៤នាក់ បានឆ្លងជំងឺប្រភេទនេះក្រោយ ធ្វើការថែរក្សាអ្នកជំងឺម្នាក់។

បច្ចុប្បន្នអ្នកស្លាប់បានកើនឡើង ២៥នាក់ មកហើយខណៈដែលអ្នកឆ្លងជំងឺនេះនៅក្នុងទីក្រុងវូហាន តែម្នាក់ឯងគឺកើនដល់ជា ៨០០នាក់មកហើយហើយដោយឡែក នៅប្រទេសជាច្រើនលើលោកក៏មានករណីនេះកើតឡើងដែរដូចជា អាមេរិក ថៃ កូរ៉េខាងត្បូង ជប៉ុន តៃវ៉ាន់ទៀតផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top