យូអិន៖ អតីតអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក បាន គីមូន បានអំពាវនាវដល់ ប្រទេសកូរ៉េខាងជើង ដើម្បីចាប់យកឱកាសសម្រាប់កិច្ចពិភាក្សា ជាមួយសហរដ្ឋអាមេរិក នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
ទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង មិនមានកិច្ចចរចានុយក្លេអ៊ែរជាផ្លូវការនោះទេចាប់តាំងពី កិច្ចចរចាចុងក្រោយក្នុងខែតុលា បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។
លោក បាន គីមូន ក៏ជាអតីតរដ្ឋមន្រ្តីការបរទេស កូរ៉េខាងត្បូង បានសម្តែងការខកចិត្ត ដែលកូរ៉េខាងជើង ហាក់ដូចជាបានផ្លាស់ប្តូរឆ្ងាយពីការប្តេជ្ញាចិត្តក្នុងការរុះរើ កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន៕
ដោយ ឈូក បូរ៉ា